​ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ច្រើន​

​ហេតុផល​ដែល​អ្នក គួរ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ច្រើន​

​ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺជា​ផ្លែឈើ​ដ៏​ពេញនិយម​បំផុត​មួយ ក្នុង​បណ្តា​ប្រទេស​លោកខាងលិច ប៉ុន្តែ វា​ក៏​គួរតែ​ទទួល​ទាន​ដែរ បើសិនជា​មាន​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ផ្លែឈើ​មួយ​នេះ មាន​ជីវជាតិ​ច្រើនណាស់ ជាពិសេស ពេល​ញ៉ាំ​ទាំង​នៅ​ស្រស់ៗ​។ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Flavonoid មួយ​ដែល​មានឈ្មោះ​ថា Anthocyanins ដែល​មាន​នាទី​ផ្តល់​ពណ៌​ចាស់ ដល់​ផ្លែ​ឈើ​មួយ​នេះ ដូចគ្នា​នឹង​ត្រប់​វែង និង​ស្ពៃក្តោប​ពណ៌​ស្វាយ​ដែរ​។ ក្រៅពីនេះ ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ ច្រើន​នឹង​មាន​ប្រយោជន៍​យ៉ាងច្រើន ដូចខាងក្រោម​នេះ ៖

  • ​ការពារ​ស្បែក​ពី​ខាង​ខូចខាត​ដោយ​ពន្លឺព្រះអាទិត្យ​
  • ​ថែរក្សា​សុខភាព​ឆ្អឹង​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​
  • ​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ខួរក្បាល​
  • ​ទប់ស្កាត់​ភាព​ចាស់​
  • ​សម្រួល​ដល់​ការរំលាយ​អាហារ តាមរយៈ​ជំរុញ​ដល់​ការលូតលាស់ បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​
  • ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
  • ​បង្ការ​ជំងឺមហារីក​
  • ​ថែរក្សា​សុខភាព​បេះដូង ដោយ​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
  • ​ការពារ​សុខភាព​ភ្នែក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។