​NOCC ​កំណត់​គោល​ដៅ​យក​មេដាយ​ឲ្យ​បាន​​អូឡាំពិក​​ ៤​ឆ្នាំ​ក្រោយ

​​ក្រោយ​ត្រឡប់​ពី​ប្រទេស​ប្រេស៊ីល​​​​ សម្រាប់​ការ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​​កាល​ពី​​ពេល​ថ្មី​ៗ​​នេះ ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា( NOCC) ​ទម្លាយ​​គោលដៅ​​របស់​ខ្លួន​ នឹង​ធ្វើ​យ៉ាង​ណា​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យបាន​​​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ ៤​ឆ្នាំ​ក្រោយ​​នៅ​ប្រទេស​ជប៉ុន​។

 

​NOCC ​កំណត់​គោល​ដៅ​យក​មេដាយ​ឲ្យ​បាន​​អូឡាំពិក​​ ៤​ឆ្នាំ​ក្រោយ

 ឯក​ឧត្ដម​ វ៉ាត់ ចំរើន 

 

​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​ ​ដែល​កម្ពុជា​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​នេះ ​​មិន​​បាន​កំណត់​គោល​ដៅ​ដណ្ដើម​មេដាយ​ឡើយ។ ប៉ុន្តែ​នា​ឆ្នាំ​២០២០ ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ជប៉ុន​នោះ​ កម្ពុជា​បាន​កំណត់​ហើយ​ថា នឹង​ធ្វើ​យ៉ាង​ណា​ដណ្ដើម​មេដាយ​ឲ្យ​បាន​។

 

​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា ទោះ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក៏​ជា​ជោគជ័យ​មួយ​ សម្រាប់​កម្ពុជា​ដែរ។ កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​អាច​​ចូល​រួម​​ព្រឹត្តិការណ៍​​ដ៏​ធំ​មួយ​នេះ​ដោយ​ពេញ​​លេញ ហើយ​ឲ្យ​ពិភព​លោក​​​មើល​ឃើញ​គុនភាព​កីឡា​របស់​កម្ពុជា។

 

​​កម្ពុជា​មិន​បាន​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​​ឆ្នាំ​២០១៦ នេះ​ទេ។ កម្ពុជា​មាន​អត្តពលិក​៦​រូប​​ក្នុង​នោះ​​​​​​កីឡា​ការិនី​​តេក្វាន់ដូ​ ​ស៊ន សៀវម៉ី​ កីឡា​ហែល​ទឹក​២​នាក់​​គឺ​​កីឡា​​ការិនី ហែមថុន​ វិទីនី​​ និង​កីឡាករ​ ពូ សុវិជ្ជា​ អត្តពលកម្ម​២​នាក់​គឺ​កីឡា​ការិនី​ លី ណារី​ និង​កីឡាករ​ Neko ព្រម​ទាំង​​​កីឡា​ការិនីចំបាប់​​ ចូវ សុធារ៉ា៕

 

អត្ថបទ ៖ ស្រី​ សុវណ្ណដារ៉ា​