ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

គូស្នេហ៍​​​ខុស​កម្ពស់​​​​​ជនជាតិ​ចិន​​មួយ​គូ​​​ កំពុង​​ធ្វើ​​ឲ្យ​សារព័ត៌មាន​ចិន​​ ​ព្រម​ទាំង​មហាជន​​​ចាប់​អារម្មណ៍​​​​​​​​ខ្លាំង​​​ ដោយ​សារ​ទំនាក់​ទំនង​​​​​ស្នេហា​​​ដ៏​ផ្អែម​ល្ហែម​​​ស្អិតល្មួត។

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

លោក​ Dong Zhijun និង​នាង ​Yuan Wangyu ​​បាន​រួម​រស់​ជា​មួយ​​គ្នា​​រយៈពេល​​​ ៦​ឆ្នាំ​ហើយ ​​​​​​នៅ​ទីក្រុង​​ អាន់សាន​ ខេត្ត​​លៀននីង​។ Dong ​អាយុ​ ២៩​ឆ្នាំ​​​​មាន​​ជំងឺ​តឿ​ពី​កំណើត ​​កម្ពស់​ ៨០​សង់ទីម៉ែត្រ។​ គាត់​បាន​ចំណាយ​ពេល​​តាំង​ពី​កុមារភាព និង​ពេញ​វ័យ​​​​​ជាច្រើន​​​​ឆ្នាំ​​ដេក​​តែ​លើ​គ្រែ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ​​គាត់​អាច​​ដើរ​ដោយ​​ឈើ​ច្រត់​បាន។

 

​​​​​​​​​​​​​ត្រលប់​​ទៅ​កាន់​អតីតកាល​វិញ គឺ​បន្ទាប់​ពី​ឪពុក​របស់​ Dong ​ស្លាប់​​​ក្នុង​​ឆ្នាំ​​ ២០០៣ ​​និង​​សុខភាព​​​ម្ដាយ​កាន់​តែ​ទ្រុឌទ្រោម​​ទៅ​ៗ​ ​គាត់​​​​ចាប់​ផ្ដើម​​រៀន​មើល​ថែ​ខ្លួន​​​ឯង​​​​​។ ​​​បង​ស្រី​​របស់​​គាត់​បាន​ទិញ​​កុំព្យូទ័រ​ជជុះ​​​ឲ្យ​មួយ​គ្រឿង​​​​ ​រួច​គាត់​បាន​រៀន​វាយ​អក្សរ​ និង​​ប្រើ​ប្រាស់​អ៊ីនធឺណិត។ ការ​ខិត​ខំ​របស់​គាត់​ ពិត​ជា​មិន​ខក​បំណង​​ ដោយ​បាន​បង្កើត​គេហទំព័រ​ចំនួន​ ៤​​​​។ ​លើស​ពី​នេះ​​ គាត់​ក៏​បាន​​ធ្វើ​ការ​ជា​អ្នក​អធិប្បាយ​​​​​​​​​​​ផ្សព្វ​ផ្សាយ​​​លើ​​​​​​​​​​គេហទំព័រ​​​​​​​​តាម​​រយៈ​ Livesteam ដែល​មាន​​អ្នក​គាំទ្រ​ជាង​​​ ១៥​ម៉ឺន​នាក់។ ​​​​​​​​​​​​​ទោះ​បី​ជា​រាង​កាយ​​​​​លំបាក​​យ៉ាប់យ៉ឺន​​ ​Dong ​មាន​ចិត្ត​តស៊ូ​មានះ ​​និង​សន្សំ​លុយ​​​ទិញ​បាន​​ផ្ទះ​មួយ​កន្លែង​ថែម​ទៀត។

 

​ក្នុង​​ឆ្នាំ​​ ​២០០៩​​ ​​នាង​​ Yuan Wanyu ​ជា​​គូស្នេហ៍​​សព្វ​ថ្ងៃ​ ​​​​មកពី​​ខេត្ត​ក្វាងទុង​​​ បាន​ស្គាល់​​​​លោក​​ Dong តាម​រយៈ​​​​​​​​​​​​​កន្លែង​រក​ការងារ​តាម​​​អនឡាញ​​​​សម្រាប់​ជន​ពិការ។​ នាង​ Yuan ត្រូវ​​​ភ្លើង​​ឆេះ​​រលាក​​ធ្ងន់ធ្ងរ​​​​​​​​​​កាល​ពី​​អាយុ​​ ១ខួប​​​។ ​ព្រោះ​តែ​គ្រួសារ​ក្រខ្សត់​ នាង​មិន​អាច​​​ចូល​រៀន​​ថ្នាក់​ឧត្ដម​សិក្សា​បាន​ឡើយ​។​ នាង​​​មាន​​សុបិន​​រក​ការងារ​ធម្មតា​ធ្វើ​មួយ ​ប៉ុន្តែ​​​​​​​​មិន​បាន​​ដូច​បំណង​​ឡើយ​​ ក្រោយ​ពី​អ្នក​សម្ភាស​​​ការងារ​​​ឃើញ​រូបរាង​របស់​នាង។

 

បន្ទាប់​​​ពី​​​ស្គាល់​​​ Dong ​តាម​​អនឡាញ​​បាន​រយៈពេល​​មួយ​ឆ្នាំ​​ អ្នក​ទាំង​ពីរ​ក៏​មាន​ចិត្ត​ចំពោះ​​គ្នា​ទៅ​វិញ​​ទៅ​មក។​ លោក​ Dong បាន​បបួល​​​ Yuan ​​ទៅ​​​​​រស់​នៅ​​ជាមួយ​​គាត់​​នៅ​អាន់សាន​។ អ្នក​ទាំង​ពីរ​បាន​បង្កើត​​​​ជីវិត​សាមញ្ញ​ ហើយ​ Dong មាន​​ការងារ​​​​​​​​លក់​ទំនិញ​​អនឡាញ​ អាច​ចិញ្ចឹម​​ Yuan​ បាន។ ពួក​គេ​​​ភាគ​ច្រើន​​ស្នាក់​នៅផ្ទះ​ ​​ចម្អិន​អាហារ និង​​មើល​ទូរទស្សន៍​ជា​មួយ​គ្នា។ Yuan តែង​តែ​រីករាយ​​ជួយ​ងូតទឹក​ឲ្យ​ ​ Dong និង​​​នាំ​គាត់​​ដើរ​​លេង​​​ជា​រៀង​រហូត​មក​។ ចង់​ពួក​គាត់​ Sweet ប៉ុនណា ​ទស្សនា​​រូបភាព​ខាង​ក្រោម៖​

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន
ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

ស្នេហា​បុរស​តឿ​​​​ និង​​នារី​​​​ភ្លើង​​​ឆេះ​មុខ​​កំពុង​​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​ច្រណែន

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily​​​