ហេតុអ្វី​ យុវតី​មិនត្រូវ​ឆាប់​ប្រឡូក​ នឹង​ជីវិត​ផ្លូវភេទ?

ហេតុអ្វី​ យុវតី​មិនត្រូវ​ឆាប់​ប្រឡូក​ នឹង​ជីវិត​ផ្លូវភេទ?

 

សម័យ​ឥឡូវ យុវជន​និង​យុវតី​ហាក់ដូចជា​ឆាប់​នឹងមាន​សង្សារ​ណាស់។ ពួកគេ​ខ្លះ​ក៏​ជ្រុលជ្រួស​រហូតដល់​ការរួម​ភេទ​ទាំង​អាយុ​ក្មេង​វ័យ។ តើ​នេះ​ជាការ​ត្រឹមត្រូវ​ទេ?
 

លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​វេ​ប​សាយ​សុខភាព www.health.com.kh និយាយថា តាម​លក្ខណ: វេជ្ជសាស្ត្រ យុវតី​ដែល​ឆាប់​រួមភេទ​ពេក​អាច​ប្រឈម​នឹង​ការឆ្លង​មេរោគ HPV ( Human Papilloma Virus) ដែល​អាច​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​ទៅ​ថ្ងៃមុខ។ ដូច្នេះ ការ​ឆាប់​រួមភេទ​ពេក វា​បង្កើន​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​មាត់ស្បូន​ដែល​អាច​ឆក់យក​ជីវិត​មនុស្ស។ លោក​បាន​និយាយថា​វា​ក៏​បង្កើន​ឪ​កាស​នៃ​ការឆ្លង​ជំងឺ​តាមរយ:ការ​រួមភេទផ្សេងៗទៀត​ដែរ​ដូចជា​ជំងឺអេដស៍​ជាដើម។

 
ហេតុអ្វី​ យុវតី​មិនត្រូវ​ឆាប់​ប្រឡូក​ នឹង​ជីវិត​ផ្លូវភេទ?

(Credit: Artem Furman via Shutterstock) 

 

សំខាន់​ដូចគ្នានេះ យុវតី​ដែល​ឆាប់​រួមភេទ​ពេក​នោះ​ក៏​អាច​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ផងដែរ​ដោយ​ធ្វើអោយប៉ះពាល់​ដល់​ជីវិត​ការសិក្សា​និង​អនាគត​របស់ខ្លួន។
 

ដូច្នេះ យុវតី​នៅក្នុង​វ័យ​សិក្សា​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​ចំពោះ​ការសិក្សា​ហើយ​មិនត្រូវ​ឆាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​ឡើយ។ ការ​ឆាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​ពេក​នាំ​ដល់​ការខាតបង់​ប្រយោជន៍​រៀនសូត្រ​សម្រាប់​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​ជាជាង​ការផ្តល់​ផលប្រយោជន៍។
 

បើសិន​ស្រឡាញ់​ខ្លួន ស្រឡាញ់​ការសិក្សា និង គិតគូរ​ដល់​អនាគត​នោះ យុវតី​វ័យក្មេង ត្រូវតែ​នៅ​អោយ​ឆ្ងាយ​ពី​ការ​រួមភេទ​ដែល​ពួកគេ​នឹង​អាច​ចាប់ផ្តើមបាន​នៅពេលដែល​ពួកគេ​ពេញវ័យ​គ្រប់គ្រាន់​សម្រាប់​ការទទួលខុសត្រូវ​ក្នុងសង្គម​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ជីវិត​គ្រួសារ​មួយ​ដ៏​ពិតប្រាកដ៕

 

អត្ថបទ៖ CCJ