Leicester កំពុងពិភាក្សាជាមួយ Sporting Lisbon ជុំវិញការផ្ទេរ Slimani ក្នុងតម្លៃខ្លួន៣០លានផោន(មានវិដេអូ)

ក្លិប Leicester កំពុងពិភាក្សាជាមួយ Sporting Lisbon ជុំវិញការផ្ទេរ Slimani ក្នុងតម្លៃខ្លួន៣០លានផោនក្លិប Leicester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់នូវការព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹង Islam Slimani ពីក្លិប Sporting Lisbon ខណៈដែលក្លិបរបស់ក្របខ័ណ្ឌអង់គ្លេស Premier League សង្ឃឹមថាអាចបំពេញការផ្ទេរមួយក្នុងតម្លៃខ្លួន៣០លានផោន (ស្មើនឹង៣៩,៤លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សារីរូបនេះ។

Slimani-ft16

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ កំពុងតែខិតខំព្យាយាមធ្វើការពង្រឹងក្រុមរបស់ខ្លួន ដើម្បីធ្វើការត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់រដូវកាលជាលើកទីមួយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League និងចាត់ទុក Slimani វ័យ២៨ឆ្នាំ គឺជាជម្រើសទីមួយរបស់ពួកគេក្នុងការបន្ថែមក្នុងតំបន់ប្រយុទ្ធ។

Slimani បានស៊ុតបាល់បញ្ចូលទី២៧គ្រាប់ក្នុងក្របខ័ណ្ឌលីករបស់ព័រទុយហ្គាល់ កាលពីរដូវកាលមុន ខណៈដែល Sporting បានបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ជើងឯករងបន្ទាប់ពីក្រុម Benfica ហើយរូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិចំនួន៤០លើកផងដែរសម្រាប់ប្រទេសរបស់គេ តាមរយៈការរកគ្រាប់បាល់បញ្ចូលទី២៣គ្រាប់។

Leicester បានរងនូវការច្រានចោលចំពោះសំណើជាបឋមរបស់ខ្លួនក្នុងទឹកប្រាក់២៥លានផោន ខណៈដែល Sporting ត្រូវបានគេយល់ឃើញថា ចង់បានតម្លៃខ្លួនជិត៣៤លានផោន៕

វិដេអូ Highlight របស់ Islam Slimani

ប្រភពព័ត៌មាន៖ The Guardian

The post Leicester កំពុងពិភាក្សាជាមួយ Sporting Lisbon ជុំវិញការផ្ទេរ Slimani ក្នុងតម្លៃខ្លួន៣០លានផោន(មានវិដេអូ) appeared first on CamboSport.

  • Leicester កំពុងពិភាក្សាជាមួយ Sporting Lisbon ជុំវិញការផ្ទេរ Slimani ក្នុងតម្លៃខ្លួន៣០លានផោន(មានវិដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:កីឡា