ហេតុអ្វី​ចុងក្រោយនេះវៀតណាមឧស្សាហ៍ Comment វាយប្រហារលោក ហ៊ុន សែន ម្ល៉េះ?

ក្នុងរយៈពេលចុងក្រោយនេះ ទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានបុគ្គលដែលត្រូវបាន គេស្គាល់ថា ជាជនជាតិវៀតណាមចូល Comment វាយប្រហារ រិះគន់ការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានលក្ខណៈបង្គាប់បញ្ជា។ សារComment វាយប្រហារនេះ កន្លងមក ប្រមុខរដ្ឋាភិបាល ក៏បានឆ្លើយតបភ្លាមៗ ដោយបានបញ្ជាក់ថា កម្ពុជា មិនមែនជាអាយ៉ងរបស់ប្រទេសវៀតណាមឡើយ។

យ៉ាងណាមិញ នៅយប់ថ្ងៃទី២៦ សីហា មានជនជាតិវៀតណាមម្នាក់ទៀត បានចូលសរសេរComment លើទំព័រហ្វេសប៊ុក លោកហ៊ុន សែន ជាភាសាវៀតណាម ដែលមានអត្ថន័យជាភាសាខ្មែរថា សង្គមឥឡូវនេះ គ្មានប្រទេសប្រជាជាតិតែមួយ ជាបងប្អូនមិត្តភក្តិទាំងអស់ទេ។ ខ្មាំងសត្រូវទាំងអស់គឺមាន! ប្រសិនបើខ្ញុំជាមេដឹកនាំ ប្រទេសវៀតណាម កម្ពុជាគឺជាគោលដៅរបស់ខ្ញុំ ដើម្បីរំដោះរបបរបស់ខ្លួន នឹងមិនលោតចូល ទៅក្នុងប្រទេសចិន ដើម្បីរៀបចំ ឱ្យពួកគេដូចជាការឥឡូវនេះ។ ផងដែរនៅក្នុង បញ្ហាសមុទ្រខាងកើត មិនគួរពឹងផ្អែកលើប្រទេសតូច ដូចជាប្រទេសកម្ពុជានិងឡាវក្នុងការធ្វើ។ វៀតណាមគួរប្រឈមមុខដោយផ្ទាល់ ជាមួយប្រទេសចិនដែលជាការប្រយុទ្ធ 1978-1979។

ភ្លាមៗប្រមុខរដ្ឋាភិបាល បានឆ្លើយតបថា “ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាម និងទទួលបាននូវការ ឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំឲ្យរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួន បានចូលមកនិយាយមិនត្រឹមត្រូវ ចំពោះខ្ញុំ លើទំព័រហ្វេសប៊ុកខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូមបញ្ជាក់សារជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ រាប់ទាំងជាមួយនឹងវៀតណាមផងដែរ”។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ទៀតថា ជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយ ដោយសន្តិវិធី រវាងចិន និងវៀតណាម ជាជាងការដោះស្រាយតាមសង្គ្រាម ដូចដែលលោក បានលើកឡើងក្នុងហ្វេប៊ុកខ្ញុំ។

គួររម្លឹកថា កាលពីថ្ងៃទី២៤ សីហា មានជនជាតិវៀតណាមម្នាក់ បានចូលមកcommentវាយប្រហារនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ការcomment នោះគឺសរសេរជាភាសាវៀតណាម ប៉ុន្តែអត្ថន័យយ៉ាងណា មិនត្រូវបានលោកហ៊ុន សែនបញ្ជាក់ទេ។

លោកហ៊ុន សែន គ្រាន់តែ comment ឆ្លើយតបវិញថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហាររិះគន់លោក ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ លោកហ៊ុន សែនថា លោកបានប្រាប់ទៅជនជាតិវៀតម្នាក់នោះ ឲ្យដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នា ដោយសន្តិវិធីកុំយកកម្ពុជា ទៅបង្ករឿងជាមួយ។ លោកនាយករដ្ឋមន្ត្រី ក៏បានចោទសួរ ទៅជនជាតិវៀតណាមនោះថា តើពាក្យដែលលើកយកមកនិយាយក្នុង Page នេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?

មិនខុសគ្នាប៉ុន្មាននោះទេ កាលពីអំឡុងខែកក្កដា ក៏មានជនជាតិវៀតណាមម្នាក់ដែរ បានcommentថា លោកហ៊ុន សែនក្បត់វៀតណាម។ ពេលនោះលោកហ៊ុន សែនក៏បានតបវិញថា “ហេតុអ្វី លោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកម្តាយរបស់ខ្ញុំ ឬជាមហាក្សត្រខ្ញុំ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រលាញរបស់ខ្ញុំ..”។លោកហ៊ុន សែនថា វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ តាមរយៈការComment វាយប្រហារពីសំណាក់ជនជាតិវៀតណាម និងការឆ្លើយតបពីប្រមុខរដ្ឋាភិបាលកម្ពុជា គឺមានការជាប់ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង រវាងចិន និងវៀតណាម។ ក្នុងនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនលូកដៃចូលក្នុងបញ្ហានេះ ព្រោះជាជម្លោះផ្ទៃក្នុងរវាងប្រទេសនឹងប្រទេស៕

ប្រភព៖ វាយោ


ហេតុអ្វី​ចុងក្រោយនេះវៀតណាមឧស្សាហ៍ Comment វាយប្រហារលោក ហ៊ុន សែន ម្ល៉េះ?

កម្ពុជាស្នើឲ្យវៀតណាមស្វែងរក និងផ្តន្ទាទោសអ្នក «ប្រមាថ» លោក ហ៊ុន សែន តាម Facebook

ហេតុអ្វី​ចុងក្រោយនេះវៀតណាមឧស្សាហ៍ Comment វាយប្រហារលោក ហ៊ុន សែន ម្ល៉េះ?

គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគាំទ្រឲ្យ Zaman បន្តប្រតិបត្តិការរបស់ខ្លួន