និស្សិតមួយក្រុមត្រូវបានកម្លាំងសមត្ថកិច្ចឃាត់មិនឲ្យចូលទៅពិនិត្យមើលស្រះទឹក និងសំណង់ថ្ម នៅតំបន់សក្នុងខេត្តរតនគីរី

(រតនគិរី)៖ មន្រ្តីអាជ្ញាធរខេត្តរតនគីរីបានឲ្យដឹងថា សមត្ថកិច្ចចម្រុះមួយក្រុមរួមមាន កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ យោធាវរការពារព្រំដែនលេខ១០២ កម្លាំងទីចាត់ការព្រំដែន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្ត បានឃាត់និស្សិតមួយក្រុម មានគ្នា៥៧នាក់ ដឹកនាំដោយ លោក ឈិត មុន្នី និងមាន អ្នកភូមិឡុំ១៩នាក់ នៅថ្ងៃទី២៧ ខែសីហាម្សិលមិញនេះ ដែលមានបំណងចូល ទៅពិនិត្យមើលស្រះទឹក និងសំណង់ថ្ម ដែលវៀតណាមសាងសង់ លើតំបន់ស។

ទីតាំងខាងលើនេះ ជាភូមិសាស្ត្រទទួលខុសត្រូវ របស់ប៉ុស្តិ៍សង្កេតការណ៍លេខ៦០៣ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

កម្លាំងចម្រុះដែលចុះឃាត់ក្រុមនិស្សិតខាងលើរួមមាន កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ កម្លាំងយោធាវរការពារព្រំដែនលេខ១០២ កម្លាំងទីចាត់ការព្រំដែន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្ត។

សមត្ថកិច្ចដែលបានចុះប្រតិបត្តិការ បានឲ្យដឹងថា បានចុះហាមឃាត់មិនឲ្យ ក្រុមនិស្សិតចូលទៅតំបន់ខាងលើនោះ ដើម្បីទុកឱកាសឲ្យគណកម្មាធិការថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ធ្វើការដោះស្រាយតាមនិតិវិធី៕

 

ប្រភព៖ freshnewsasia


និស្សិតមួយក្រុមត្រូវបានកម្លាំងសមត្ថកិច្ចឃាត់មិនឲ្យចូលទៅពិនិត្យមើលស្រះទឹក និងសំណង់ថ្ម នៅតំបន់សក្នុងខេត្តរតនគីរី

គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគាំទ្រឲ្យ Zaman បន្តប្រតិបត្តិការរបស់ខ្លួន

និស្សិតមួយក្រុមត្រូវបានកម្លាំងសមត្ថកិច្ចឃាត់មិនឲ្យចូលទៅពិនិត្យមើលស្រះទឹក និងសំណង់ថ្ម នៅតំបន់សក្នុងខេត្តរតនគីរី

លោក វ៉ា គឹមហុង៖ ព្រឹកស្អែក គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំគ្រោងសួរដេញដោលរឿងកំណត់ទូត