ចរិត​ឈ្លើយ! ជិះ​កង់​កណ្ដាល​ផ្លូវ​មិន​ព្រម​ឲ្យ​រថយន្ត​ក្រុង​​ទៅ​មុន​លទ្ធផល​​ …

បុរសម្នាក់ត្រូវបានគេរិះគន់ក្រោយវីដេអូដែលបង្ហាញពីចរិតឈ្លើយរបស់គាត់ដែលជិះកង់មិនកណ្ដាលផ្លូវមិនព្រមជៀសឲ្យរថយន្តក្រុងទៅមុន បានបង្ហោះចូលក្នុងអ៉ីនធើណេត ។

បើយោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តក្រុងនោះ គេសង្កេតឃើញបុរសចរិតអាក្រក់រូបនោះបានជិះកង់យឺតនៅពីមុខរថយន្តក្រុងមួយគ្រឿង បើទោះបីជាអ្នកបើករថយន្តក្រុងបានស៊ីផ្លេរឲ្យគាត់ជៀសក៏ដោយ។ ផ្ទុយនឹងការជៀសដើម្បីអនុញ្ញាតឲ្យរថយន្តក្រុងទៅមុន គាត់បែរជាបន្ថយល្បឿនកង់របស់គាត់ ហើយបន្តជិះពីមុខរថយន្តក្រុងដោយមិនខ្វល់ពីអ្វីទាំងអស់។

ដោយទ្រាំមិនបាននឹងទង្វើរបស់បុរសរូបនោះអ្នកជិះនៅក្នុងរថយន្តក្រុងម្នាក់បានចុះពីរថយន្តក្រុងទៅស្ដីបន្ទោស និងឲ្យបុរសរូបនោះជៀសផ្លូវឲ្យរថយន្តក្រុងទៅមុន ដែលវាបានបង្កជាជម្លោស ធ្វើបុរសរូបនោះកាន់តែផ្គើន និងជិះជ្រែពេញផ្លូវពីមុខរថយន្តក្រុង។ ប៉ុន្តែប្រហែលជាលើលោកនេះមានកម្មផលហើយ ការជិះជ្រែរបស់គាត់បានធ្វើឲ្យគាត់ដួលទៅលើថ្នល់ងើបមិនរួច អ្នកបើករថយន្តក្រុងក៏បើកគេចេញ ហើយមិនខ្វល់ពីបុរសរូបនោះ ដោយទុកឲ្យគាត់ដេកដួលតែម្នាក់តែម្ដងទៅ៕

  • ចរិត​ឈ្លើយ! ជិះ​កង់​កណ្ដាល​ផ្លូវ​មិន​ព្រម​ឲ្យ​រថយន្ត​ក្រុង​​ទៅ​មុន​លទ្ធផល​​ …已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: