ពហិការ ឬឈប់ធ្វើ? ភាពអល់អែកនៅសភារបស់គណបក្សសង្គ្រោះជាតិ

ព័ត៌មានវិភាគ គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងកំពុងមានបញ្ហា។ បីខែមុននេះ ខ្លួនបានសន្យាថានឹងធ្វើពហិការមិនចូលប្រជុំសភារហូតទាល់តែតុលាការរបស់ប្រទេសនេះ បញ្ចប់ការរំលោភលើថ្នាក់ដឹកនាំបក្ស និងគោរពអភ័យឯកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រ។ គណបក្សនេះបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែឧសភា ដោយអំពាវនាវឱ្យទម្លាក់រឿង ក្ដីក្ដាំចោលថា “តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់មិនអាចបំពេញកិច្ចការរបស់ខ្លួននៅសភាបានទេ នៅពេលដែលអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រត្រូវរំលោភបំពានម្ដងហើយម្ដងទៀត”។ ប៉ុន្តែមិនមានសញ្ញានៃការទម្លាក់រឿងក្ដីនោះកើតឡើងទេ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុង រស់នៅក្នុងប្រទេសបារាំង ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារ២ឆ្នាំ អនុប្រធានបក្សរបស់លោក គឺលោក កឹម សុខា ត្រូវគេកំណត់ឱ្យចូលតុលាការនៅខែក្រោយ ហើយសមាជិកព្រឹទ្ធសភាម្នាក់ និងតំណាងរាស្ត្រម្នាក់នៅជាប់ ក្នុងពន្ធនាគារព្រៃសរង់ចាំការជំនុំជម្រះនៅឡើយ។ នៅពេលជាមួយគ្នានេះ សម្ពាធកំពុងកើនឡើងលើគណបក្សនេះ ដើម្បីបង្ហាញថា ខ្លួនមានសមត្ថភាពគ្រប់គ្រង ប្រទេសនេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ ពោលគឺ ភាគច្រើនដោយប្រើអំណាចរបស់ខ្លួន នៅក្នុងសភា ដែលខ្លួនមាន៥៥អាសនៈ ក្នុងចំណោម១២៣អាសនៈ ដើម្បីស្នើគោលនយោបាយ ពិនិត្យ អង្គនីតិប្រតិបត្តិ និងលើករបៀបវារៈផ្សេងទៀតទល់នឹងរបៀបវារៈដាក់ ដោយគណបក្សប្រជាជនកម្ពុជាកាន់ អំណាច។ ប៉ុន្តែសូម្បីតែបន្តិចក៏មិនអាចកើតឡើងបានដែរ ដរាបណាគណបក្សនេះមិនព្រមចូលសភា ដោយធ្វើឱ្យគណបក្ស សង្គ្រោះជាតិស្ថិតក្នុងជំហរមិនងាយស្រួលក្នុងការព្យាយាមដើម្បីបញ្ជាក់ឱ្យឃើញសមត្ថភាពរបស់ខ្លួន និងដាក់ សម្ពាធលើគណបក្សកាន់អំណាចតាមរយៈការធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលរបស់ខ្លួន […]

The post ពហិការ ឬឈប់ធ្វើ? ភាពអល់អែកនៅសភារបស់គណបក្សសង្គ្រោះជាតិ appeared first on The Cambodia Daily.