អវត្តមានលោក ហេង សំរិន ទុកឲ្យមានចន្លោះប្រហោងនៅតុលាការខ្មែរក្រហម

នៅឯតុលាការខ្មែរក្រហមក្នុងខែមិថុនា មេធាវីការពារបង្ហាញវីដេអូរូបសខ្មៅ ដែលមានរូបមិនសូវច្បាស់  ដែលឃើញ ប៉ុល ពត ដើរកាត់តាមការប្រជុំគ្នានៅក្នុងតំបន់បូព៌ារបស់របបនេះជាមួយ សោ ភឹម ក្នុងឆ្នាំ១៩៧៨។ វីដេអូអត់មានសំឡេងចូលដល់បុរសម្នាក់ញញឹមពព្រាយ ដោយលើកដៃឡើងលើ ហើយស្រែកទៅកាន់កម្មាភិបាលវ័យក្មេងរាប់រយនាក់ ដែលឆ្លើយតបដោយលើកកណ្តាប់ដៃស្រុះគ្នាបីដង។ លោក វិកទ័រ កូប៉េ មេធាវី នួន ជា មេដឹកនាំទីពីរនៃរបបនេះបានប្រកាសថា បុរសដែលញញឹមពព្រាយនោះគឺជាលោក ហេង សំរិន ប្រធានសភា។ លោក កូប៉េ ភ្លាមៗនោះត្រូវស្តីបន្ទោសដោយលោក និល ណុន ប្រធានអង្គជំនុំជម្រះ ដែលចាត់ទុកការអះអាងនោះថា ” មិនគួរឲ្យជឿ”។ បុរសនោះ ដែលមានភាពដូចគួរឲ្យចាប់អារម្នណ៍ទៅនឹងលោក សំរិន អាចឬក៏មិនអាចជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ ដែលឈរជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការឃោសនាគណបក្សកាន់អំណាច។ តុលាការខ្មែរក្រហមមិនអាចដឹងបានទេ។ សំណើរាប់សិបដងបានស្នើឡើងឲ្យលោក សំរិន ចូលបំភ្លឺក្នុងសំណុំរឿង០០២ ដែលបងធំទី២ និងអតីតប្រមុខរដ្ឋ ខៀវ សំផន កំពុងឡើងសវនាការចាប់តាំងពីឆ្នាំ២០១១។ សវនាដំបូងក្នុងសំណុំរឿងនេះបានផ្តោតជាសំខាន់ទៅលើការជម្លៀសប្រជាជនចេញពីទីក្រុង ដែលមើលការខុសត្រូវដោយខ្មែរក្រហម ក្នុងខណៈដែលសវនាការទី២កំពុងបន្ត រួមមានបទចោទប្រកាន់មួយចំនួនរាប់ទាំងបទប្រល័យពូជសាសន៍ដែរ។ សំណើទី១បានធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០០៩ នៅក្នុងពេលដែលសហចៅក្រមស៊ើបអង្កេត លោក ម៉ាកសែល ឡឺម៉ុង បានស្វែងរកភ័ស្តុតាងរបស់លោក សំរិន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាពគឺ លោក ជា ស៊ីម អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក គាត ឈន់ និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក អុ៊ក ប៊ុនឈឿន និង ស៊ឹម កា។ សំណើទាំងអស់មិនត្រូវគេអើពើទេ ដោយបង្កឲ្យមានការអះអាងថា មានការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងតុលាការកូនកាត់សហប្រជាជាតិកម្ពុជានេះ។ ក្នុងឆ្នាំ២០១៤ អង្គជំនុំជម្រះខកខានមិនឈានដល់មតិរួមថាតើត្រូវកោះហៅលោក សំរិន ឬយ៉ាងណាទេ។ ចៅក្រមកម្ពុជាបានរារាំងសំណើនោះ ដោយចាត់ទុកសក្តានុពលនៃភ័ស្តុតាងលោក សំរិន ថាមានការពាក់ព័ន្ធតិចតួច ទោះបីមានការអះអាងពីចៅក្រមអន្តរជាតិថា លោកអាចផ្តល់នូវភ័ស្តុតាងដ៏សំខាន់ក៏ដោយ។ ចៅក្រមអន្តរជាតិបានសរសេរនៅពេលនោះថា លោក សំរិន “ទំនងជាដើរតួនាទីយ៉ាងសំខាន់នៅក្នុង កងឯកភាពប្រដាប់អាវុធ  ដែលបានជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ ហើយទំនងជាអាចផ្តល់នូវភ័ស្តុតាង តែមួយគត់ និងពាក់ព័ន្ធគ្នាស្តីពីគោលនយោបាយសម័យ[កម្ពុជាប្រជាធិបតេយ្យ] ទិសដៅនៃការជម្លៀសចេញដោយបង្ខំពីក្រុងភ្នំពេញ និងរចនាសម្ព័ន្ធបញ្ជា។  អ្នកនាំសារសម្ងាត់ ប្រវត្តិវិទូលោក បិន គៀណាន់ សរសេរនៅក្នុងសៀវភៅរបស់លោកមានចំណងជើងថា “របប ប៉ុល ពត” ថា កើតក្នុងត្រកូលអ្នកស្រែក្នុងខេត្តកំពង់ចាម នៅឆ្នាំ១៩៣៤ លោក សំរិន បានចូលរួមចលនាកុម្មុនីស្តសម្ងាត់ក្នុងឆ្នាំ១៩៦១។ លោក គៀណាន់ បានសរសេរថា ដំបូងឡើយធ្វើការជាអ្នកនាំសារសម្ងាត់នៅភូមិភាគបូពា៌ ស្ថិតក្រោមការដឹកនាំរបស់ សោ ភឹម លោក សំរិន នឹងបញ្ជូនសារទៅជនកុម្មុនីស្តជាសហសេវិកនៅក្រុងភ្នំពេញ រួមទាំង ប៉ុល ពត ដែរ ហើយចុងក្រោយបានក្លាយជាមេបញ្ជាការដែលមានតួនាទីដ៏លេចធ្លោក្នុងការដណ្តើមយកក្រុងភ្នំពេញ។ សេចក្តីពិស្តារស្តីពីការទទួលខុសត្រូវរបស់លោក ក្រោយពីខ្មែរក្រហមបានកាន់កាប់ប្រទេសទាំងស្រុង នៅតែមិនទាន់ច្បាស់លាស់ ទោះបីលោក សំរិន បានប្រាប់លោក គៀណាន់ ក្នុងកិច្ចសម្ភាសមួយថា លោកបានក្លាយជាមេបញ្ជាការកងពលធំថ្មើរជើងទី៤នៃភូមិភាគបូពា៌ ក្នុងឆ្នាំ១៩៧៦ ហើយបានធ្វើជាមេបញ្ជាការរងសេនាធិការយោធាភូមិភាគបូពា៌ក៏ដោយ។ លោក សំរិន បានប្រាប់ប្រវត្តិវិទូថា ភូមិភាគបូពា៌មានលក្ខណៈធូររលុងក្នុងរចនាសម្ព័ន្ធរបស់ខ្លួនជាងភូមិភាគផ្សេងទៀតក្នុងអំឡុងរបបខ្មែរក្រហម ហើយថា លោកប្រឆាំងជាសម្ងាត់នឹងមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ដែលដឹកនាំដោយ ប៉ុល ពត។ លោកត្រូវបានដកស្រង់សម្តីនៅក្នុងសៀវភៅរបស់លោក គៀណាន់ ដែលមានចំណងជើងថា “ការប្រល័យ ពូជសាសន៍ និងការតស៊ូនៅអាស៊ីអាគ្នេយ៍” ថា “យើងមានគោលការណ៍និយាយ ប៉ុន្តែ មិនហ៊ាននិយាយ។  យើងបានគិតដូច្នេះដែរ បន្ទាប់ពីការរំដោះក្នុងឆ្នាំ១៩៧៥ ដែលនៅពេលនោះយើងដឹងច្បាស់ថា គោលការណ៍ [កាន់អំណាច] មិនល្អទេ”។ លោកបាននិយាយថា “ក្នុងឆ្នាំ១៩៧៦-៧៧ យើងបានតស៊ូ ប៉ុន្តែ ដោយសម្ងាត់។ អ្វីៗត្រូវតឹងតែង និងគាបសង្កត់។ គ្មានឱកាសក្រោកឈរតស៊ូទេ។ សូម្បីតែតា [សោ] ភឹម ក៏ព្រួយបារម្ភអំពីស្ថានភាពនៃការតស៊ូដែរ។ ជាយថាហេតុ ក្នុងពេលដែលការបោសសម្អាតនៅក្នុងភូមិភាគបូពា៌កាន់តែខ្លាំងឡើង ស្របពេលមានការភ័យខ្លាចក្នុងបណ្តាថ្នាក់ដឹកនាំខ្មែរក្រហមទាក់ទងនឹងការបះបោរដែលគាំទ្រដោយវៀតណាមនោះ លោក សំរិន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ហើយជួយបង្កើតរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា។ ភ្លាមៗបន្ទាប់ពីការផ្តួលរំលំរបបខ្មែរក្រហមដែលគាំទ្រដោយវៀតណាម ក្នុងខែមករា ឆ្នាំ១៩៧៩ លោកត្រូវបានតែងតាំងជាមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការយល់ធ្លុះជ្រៅដោយរកផ្តូចគ្មាន ការដឹងនូវការងារសម្ងាត់របស់លោក សំរិន ក្នុងរបបខ្មែរក្រហមបានកាន់តែជំពាក់ទាក់ទងក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងទៅនេះ ក្នុងខណៈដែលតុលាការខ្មែរក្រហមកំពុងបើកសវនាការស្តាប់សក្ខីកម្មទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុង ដែលភាគច្រើនបានកើតឡើងនៅភូមិភាគបូពា៌។ ឯកសារចងក្រងដោយក្រុមមេធាវីការពារ នួន ជា នៅថ្ងៃទី១ ខែសីហា និយាយថា អ្នកកាន់តំណែងទី២របស់ ប៉ុល ពត នឹងនិយាយស្តីឡើងវិញ គឺចុងក្រោយគាត់បាននិយាយនៅតុលាការក្នុងខែមេសា ប្រសិនបើលោក សំរិន ផ្តល់សក្ខីកម្ម។ អ្នកស្រី ដូរីន ចិន អ្នកប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់របស់ក្រុមមេធាវីការពារ នួន ជា បាននិយាយថា លោក សំរិន អាចផ្តល់ការយល់ធ្លុះជ្រៅដែលរកផ្តូចគ្មានចំពោះអ្វីដែលបានកើតឡើងពិតប្រាកដនៅភូមិភាគបូពា៌។ អ្នកស្រីបាននិយាយថា “ហេង សំរិន គឺជាសាក្សីសំខាន់បំផុត តែម្នាក់គត់ក្នុងសំណុំរឿង០០២ទាំងមូល ក្នុងកម្រិតខុសគ្នាទាំងស្រុងទៅនឹងសាក្សីផ្សេងទៀតនៅក្នុងសំណុំរឿងនេះ”។ មូលដ្ឋានរបស់មេធាវីការពារ នួន ជា គឺថា មានការបះបោរផ្ទៃក្នុងគាំទ្រដោយវៀតណាម ដែលធ្វើឡើងដោយ សោ ភឹម នៅក្នុងភូមិភាគបូពា៌ ដែលពួកគេនិយាយថា បានរារាំងបដិវត្តកុម្មុយនីស្តមិនឲ្យអនុវត្តទៅបានតាមការគ្រោងទុក ហើយបង្ហាញថា មេដឹកនាំរបបនេះមិនមានការគ្រប់គ្រងម៉ឺងមាត់លើសេចក្តីសម្រេចចិត្តដែលធ្វើឡើងនៅថ្នាក់ក្រោមពួកគេទេ។ អ្នកស្រី ចិន បាននិយាយថា “ហេង សំរិន បានរត់ចុះចូលពីបក្សកុម្មុយនីស្តកម្ពុជា តាមការចោទប្រកាន់ គឺជាមនុស្សដៃស្តាំរបស់ សោ ភឹម ហើយក្លាយជាមេទ័ពរំដោះ ហើយក្រោយមកក្លាយជាមេដឹកនាំរដ្ឋាភិបាលអាយ៉ង។ ដូច្នេះ លោកអាចផ្តល់ភ័ស្តុតាងសំខាន់ៗសម្រាប់ចំណុចសំខាន់នៃសំណុំរឿងរបស់យើង ពោលគឺមានការបះបោរផ្ទៃក្នុងនៅក្នុងបក្សកុម្មុយនីស្តកម្ពុជាដឹកនាំដោយមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជាដែលចុះចូល ហើយគាំទ្រដោយវៀតណាម”។ អ្នកស្រីបាននិយាយថា “ក្នុងតួនាទីដឹកនាំរបស់លោក លោកអាចប្រាប់យើង មិនត្រឹមតែអំពីការបះបោរត្រូវបានរៀបចំ និងអនុវត្តយ៉ាងម៉េច និងដោយនរណានោះទេ ប៉ុន្តែ ថែមទាំងប្រាប់អំពីចំណុចជាក់លាក់នៃគោលបំណងគោលនយោបាយការបរទេសរបស់វៀតណាមចំពោះកម្ពុជាទៀតផង ហើយថា ពួកគេបំពេញគោលបំណងទាំងនោះដោយគាំទ្រការបះបោរផ្ទៃក្នុង ហើយទីបញ្ចប់ ក៏បានឈ្លានពានកម្ពុជាយ៉ាងដូចម្តេច”។ សេចក្តីសន្និដ្ឋានរបស់អ្នកស្រីត្រូវជំទាស់ដោយលោក ហ្គ្រេក អេតឈីសុន អ្នកស្រាវជ្រាវដ៏លេចធ្លោមួយរូប ដែលបានធ្វើជាប្រធានស៊ើបអង្កេតក្នុងការិយាល័យសហព្រះរាជអាជ្ញាតុលាការខ្មែរក្រហម។ លោកបានយល់ស្របថា លោក សំរិន អាចផ្តល់ភ័ស្តុតាងដ៏មានតម្លៃ ប៉ុន្តែ ក្នុងការបង្ហាញពិរុទ្ធភាពរបស់ នួន ជា ក្នុងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅភូមិភាគបូពា៌ប៉ុណ្ណោះ។ លោក អេតឈីសុន បាននិយាយក្នុងអុីម៉ែលថា “ហេង សំរិន នឹងជាសាក្សីដ៏សំខាន់ម្នាក់។ លោកបានដឹងសព្វគ្រប់នូវការងារសម្ងាត់ភាគច្រើននៅភូមិភាគបូពា៌ ហើយការងារសម្ងាត់មួយចំនួនរបស់គណៈមជ្ឈិម”។ លោកបាននិយាយថា “លោកអាចផ្តល់ភ័ស្តុតាងផ្ទាល់ចំពោះតួនាទី នួន ជា នៅក្នុងគោលនយោបាយមួយចំនួនរបស់របបនេះ ដែលជាចំណុចកណ្តាលនៃបទចោទប្រឆាំងនឹងគាត់ រួមទាំងការបោសសម្អាតជាទូទៅ ការសម្លាប់រង្គាលនៅភូមិភាគបូពា៌ ការលុបបំបាត់ព្រះពុទ្ធិសាសនា និងការបង្ក្រាបមន្ត្រីសាធារណរដ្ឋខ្មែរ ក្នុងបណ្តាមន្ត្រីទាំងឡាយ”។ អ្នកស្រាវជ្រាវរូបនេះបាននិយាយថា “លោកក៏អាចរកដំណោះស្រាយចំពោះទឡ្ហីករណ៍សំខាន់របស់ក្រុមមេធាវីការពារ នួន ជា ដែរ បានសេចក្តីថា ប៉ុល ពត គ្រាន់តែបានបង្ក្រាបការបះបោរដែលជំរុញដោយវៀតណាមប៉ុណ្ណោះ”។ អ្នកស្រី ហ៊ីដឺ រ៉ាយអិុន អ្នកឃ្លាំមើលតុលាការរបស់អង្គការផ្តួចផ្តើមយុត្តិធម៌សង្គមបើកចំហ បាននិយាយថា ថាតើលោក សំរិន អាចផ្តល់ភ័ស្តុតាងគាំទ្រ ឬបដិសេធមេធាវីការពារ នួន ជា អាចត្រឹមតែសាកល្បងដោយការបង្ហាញខ្លួននៅតុលាការ ឬយ៉ាងណាទេ។ អ្នកស្រី រ៉ាយអិុន បាននិយាយថា “ក្រុមមេធាវីការពារ នួន ជា មានទឡ្ហីករណ៍បន្លាយពេល រំជើបរំជួលចិត្ត និងបញ្ចុះបញ្ចូលថា ហេង សំរិន ជាសាក្សីជាប់ទាក់ទង ទោះមិនសំខាន់ក៏ដោយ ទៅនឹងទ្រឹស្តីការពាររបស់ពួកគេ។ ថាតើនេះជាហេតុការណ៍ពិតប្រាកដ ហើយមិនគ្រាន់តែការពារការបំផ្លើសសម្តីប៉ុណ្ណោះទេ អាចត្រូវសាកល្បងដោយការស្តាប់ឮពិតប្រាកដនូវអ្វីដែលលោកត្រូវនិយាយ”។ អ្នកស្រីបាននិយាយថា “គិតដល់សារៈសំខាន់ វិសាលភាពនិងរយៈពេលនៃសវនាការសំណុំរឿង០០២ វាពិបាកនឹងយល់ថា ហេតុអ្វីសាក្សីដែលគេស្នើសុំបំផុតតែម្នាក់គត់ ជាសាក្សីដែលគេនិយាយថា មានព័ត៌មានតែមួយគត់និងជាប់ទាក់ទងគ្នា មិនអាចហៅមកបំភ្លឺបាននោះទេ។ ការខកខានមិនបានធ្វើដូច្នេះ នាំឲ្យមានសំណួរអំពីថាតើសាច់រឿងទាំងស្រុងនិងស្មុគស្មាញនៃការងារសម្ងាត់របស់ខ្មែរក្រហមត្រូវបានដោះស្រាយឲ្យបានពេញលេញឬយ៉ាងណាទេ”។ ស្រមោលលេចឡើងស្ទុងៗ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិបានបញ្ជាក់ថា តុលាការបានបញ្ជូនដីកាកោះក្នុងឆ្នាំ២០០៩ ប៉ុន្តែបាននិយាយថា លោក សំរិន បានបដិសេធមិនទទួលទេ។ លោកបាននិយាយថា លោកមិនដឹងថា ហេតុអ្វីបានជាលោក សំរិន មិនព្រមទទួលដីកានោះទេ ហើយក៏បានប្រាប់ឲ្យសួរទៅខុទ្ទកាល័យផ្ទាល់លោកប្រធានសភាជាតិ។ លោក កែវ ពិសិដ្ឋ នាយខុទ្ទកាល័យលោក សំរិន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកឯលោក សួស […]

The post អវត្តមានលោក ហេង សំរិន ទុកឲ្យមានចន្លោះប្រហោងនៅតុលាការខ្មែរក្រហម appeared first on The Cambodia Daily.