គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី

អីុតាលី៖ គួររំលឹកផងដែរថា កាលពីសប្តាហ៍មុនកន្លងទៅនេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងប្រទេសអីុតាលី បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ ក្នុងនោះដែរ មានសាកសពចំនួន ៣៤នាក់ ត្រូវបានគេយកមកតម្កល់ដាក់ក្នុងមឈូស ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គេសង្កេតឃើញមានឆ្កែមួយក្បាល បានដេកយាមមឈូស ជាមួយនឹងទឹកមុខក្រៀមក្រំ ដែលគេអាចសន្មតបានថា ជនរងគ្រោះដែលស្លាប់នៅក្នុងមឈូសនោះជាម្ចាស់របស់វា។

យោងតាមប្រភពបានឲ្យដឹងថា ឆ្កែដែលមានរោមពណ៌មាសមួយក្បាល មិនព្រមទៅណាសោះ  ទោះបីវាត្រូវបានគេដេញក៏ដោយ ក៏មិនព្រមទៅដែរ។ បន្ថែមពីនេះទៀត វាសុខចិត្តដេកក្បែរមឈូស  ទាំងទឹកមុខក្រៀមក្រំ ដោយសម្តែងនូវការសោយស្តាយចំពោះម្ចាស់វាដែលបានបាត់បង់ជីវិតទៅ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មឈូសដែលឆ្កែមួយក្បាល បានដេកយាមនោះ ត្រូវបានគេស្គាល់ថា ជាសាកសពម្ចាស់របស់វាដែលបានស្លាប់ ក្រោយគ្រោះរញ្ជួយដីនៅអីុតាលី បន្ទាប់មកសាកសពក៏ត្រូវបានគេយកមកតម្កល់។

គួររំលឹកផងដែរថា គ្រោះរញ្ជួយដីនៅអីុតាលីដ៏គួរឲ្យរន្ធត់ ដែលបានកើតឡើងកាលពីសប្តាហ៍មុននេះ មានកម្រិត ៦.២ វិុចទ័រ បានធ្វើឲ្យអ្នកស្លាប់កើនឡើងរហូតដល់ ចំនួន ២៩០នាក់ ។ ក្នុងនោះជនរងគ្រោះភាគច្រើន ត្រូវបានគេជឿជាក់ថា មកពីតំបន់ Accumoli នៃប្រទេសអីុតាលី មិនថែមតែប៉ុណ្ណោះ តំបន់នេះ គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេផងដែរ។

គួររំលឹកបន្ថែមទៀតផងដែរថា សាកសពទាំងនោះ ត្រូវបានគេប្រារព្ធធ្វើពិធីបុណ្យសពរួចរាល់ហើយដែរ កាលពីម្សិលមិញ  ដោយមានការអញ្ចើញចូលរួមពិធី ពីប្រធានាធិបតីរបស់ប្រទេសអីុតាលី លោក Sergio Mattarella ផងដែរ ដើម្បីចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ក៏ដូចជាវិញ្ញានក្ខ័ន្ធជនរងគ្រោះ ដែលបានស្លាប់ទៅ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដែលមានកម្រិតរញ្ជួយដី ៦.២វ៉ិចទ័រ នៅតំបន់ Norcia ទីក្រុង Perugia បណ្តាលឲ្យមនុស្សប្រមាណ ១៥៩នាក់ស្លាប់ ក្នុងនោះមានទារក ២នាក់ផងដែរ។ បន្ថែមពីនេះផងដែរ គេជឿជាក់ថា មនុស្សប្រមាណ១០០នាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្រោមគំនរបាក់បែក ដែលមិនទាន់ត្រូវបានជួយសង្គ្រោះ នៅឡើយ។

ជនរងគ្រោះមួយចំនួន បានថ្លែងទាំងទឹកភ្នែកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្លួនបានបាត់បង់បងប្អូនសាច់ញាតិ និងគ្រួសារជាទីស្រលាញ់អស់ហើយ ទាំងកូនតូចៗ បងប្អូនប្រុសស្រីរបស់ពួកគេ។ ក្នុងនោះទារកទើបតែមានអាយុ ១៨ខែម្នាក់ ដែលកំពុងតែគេងលង់លក់ក្នុងដំណេក បានស្លាប់ដោយសារការបាក់សំណង់អគារ ផ្ទះសំបែង គ្របដណ្តប់ពីលើតែម្តង។

យ៉ាងណាមិញ ក៏មានក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ ដែលជាប់គាំងនៅក្រោមគំនរបាក់បែក អស់រយៈពេលជាង ១៧ម៉ោង សំណាងល្អអាយុថ្លៃមិនបានបាត់បង់ជីវិតឡើយ។ អ្វីដែលមិនគួរឲ្យជឿនោះ នាងថែមទាំង មិនបានរងរបួសអ្វីធ្ងន់ធ្ងរផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី

គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី

គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី

គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី

គួរឲ្យអាណិត! ឆ្កែមួយក្បាល សុខចិត្តដេកយាមមឈូសម្ចាស់មិនព្រមទៅណា ក្រោយគ្រោះរញ្ជួយដី នៅអ៊ីតាលី