តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់

6 Videos


នៅក្នុងពិភពសិល្បៈនាពេលបច្ចុប្បន្ននេះគេជឿជាក់ថា មិនមានតារាសម្តែងស្រីហុងកុងណាម្នាក់ដែល មានតួនាទី និង ឋានៈខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ និង មានទាំងទេពកោសល្យ សម្តែងដ៏ល្អឥតខ្ចោះដូចជា តារាសម្តែងជើងចាស់ហុងកុង នាង យ៉ាង ជីឆុង ហៅ (Michelle Yeoh) វ័យ ៥៤ ឆ្នាំនោះឡើយ ។
តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់
Michelle Yeoh ជាអតីតបវរកញ្ញាឯកប្រទេសម៉ាឡេស៊ី ជាតារាសម្តែងអន្តរជាតិ ជាអភិបាលរដ្ឋ Perak និង ជាថៅកែក្រុមហ៊ុន ។ ចំពោះខ្សែភាពយន្តដែលនាងបានសម្តែងរួមជាមួយនឹងកំពូលតារាសម្តែងហុង កុង លោក ចូវ យុនហ្វាត គឺរឿង «ខ្លាក្រាប នាគលាក់ខ្លួន» នោះក៏ទទួលបានពានរង្វាន់មហោស្រពអន្តរជាតិជា ច្រើនដែរ ។ មិនតែប៉ុណ្ណោះនាង គឺជាកូនស្រីក្នុងគ្រួសារជនជាតិចិនសញ្ជាតិម៉ាឡេស៊ី ទៀតផងដោយនាងមានជី តាជាថៅកែក្រុមហ៊ុនរថយន្តតាក់ស៊ីនៅម៉ាឡេស៊ី និងមានឪពុកធ្លាប់ធ្វើជាអភិបាលរដ្ឋ ព្រមទាំងធ្លាប់ធ្វើជាប្រធាន ក្លឹបបាល់ទាត់ និង ធ្លាប់ធ្វើជាប្រធានសមាគមចិននៅរដ្ឋ Perak ថែមទៀតផង ។
តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់
ប៉ុន្តែបើនិយាយពីចំណងស្នេហា វិញ គឺនាងមិនទទួលបានជោគជ័យដូចកាងារឡើយ ដោយនាងធ្លាប់រៀបកាម្តងរួចមកហើយ និងក្រោយមកមាន មិត្តប្រុសជាច្រើននាក់ តែទីបំផុតជួបការបរាជ័យ និង ចែកផ្លូវគ្នាដើររៀងៗខ្លួន ជាពិសេសអាពាហ៍ពិពាហ៍លើកដំ បូង គឺជះឥទ្ធិពលអាក្រក់ដល់រូបនាងខ្លាំងណាស់ដោយកាលណោះអតីតស្វាមីរបស់នាងលោក ហ្វាន់ ទីសឹង ដែល ជាអ្នកជំនួញហុងកុង ដ៏មានទ្រព្យស្តុកស្តម្ភ ប៉ុន្តែនៅទីបំផុតបែកបាក់គ្នាដោយសារតែក្រោយពេលរៀបការរួចលោក ហ្វាន់ សុំឲ្យនាងដកខ្លួនចេញពីពិភពសិល្បៈ តែនាងមិន ព្រមបោះបង់ចោលការថតភាពយន្តឡើយ ។
តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់
លុះមក ដល់ឆ្នាំ ២០០៤ ហេតុតែគូព្រេង គឺនាងបានជួបនឹងលោក Jean Todt ជនជាតិបារាំងវ័យ ៧០ឆ្នាំ ដែលជាប្រ ធានសហព័ន្ធរថយន្តអន្តរជាតិ ជានាយកប្រតិបត្តិក្រុមប្រណាំងរថយន្ត Ferrari «F1» ដែលមុននេះធ្លាប់បែក ធ្លាយព័ត៌មានថា ពួកគេបានរៀបការនឹងគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ៕ គ ឡេង

តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់តារាសម្តែងហុងកុង Michelle Yeoh មានប្រវត្តិស្នេហ៍ដ៏ជូរចត់