តារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេ

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី Joe Chen និង លោក Julian Cheung ដែលជាស្វាមីរបស់នាង Anita Yuen បានសហការគ្នាផ្សព្វផ្សាយនំសែនព្រះខែនៅសៀងហៃ ។

តារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេ

យោងតាមសារព័ត៌មានគេបានដឹងថា មហាជនជាច្រើនបានសរសើរដល់ពួកគេយ៉ាងខ្លាំង ព្រោះតែភាពស័ក្តិសមគ្នាទាំងសម្លៀកបំពាក់ និង រូបរាងកាយ ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលពួកគេសហការគ្នា ពួកគេថែមទាំងបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នាទៀតផង ដូចជាបញ្ចុកនំគ្នាទៅវិញទៅមក ដែលនេះជាហេតុធ្វើឲ្យគេគិតថា នាង Anita ដែលជាប្រពន្ធលោក Julian មិនដឹងជាច្រណែនប៉ុណ្ណាទេ ។

តារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេ

យ៉ាងណាក្តី លោក Julian ក៏បានបញ្ជាក់ដែរថា រឿងនេះនឹងមិនមានចោទជាបញ្ហាអ្វីនោះទេ ព្រោះសកម្មភាពទាំងនេះគឺគ្រាន់តែជាការងារប៉ុណ្ណោះ ។

តារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេ

គួរបញ្ជាក់ដែរថា លោក Julian នឹងនាំប្រពន្ធទៅចូលរួមការប្រគំតន្ត្រីនៅទីក្រុងហុងកុង ជាមួយលោក និង ថែមទាំងធ្វើយ៉ាងណាឲ្យនាងច្រៀងជាមួយលោកទៀតផង ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

តារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេតារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេតារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេតារាសម្តែង Anita Yuen ប្រហែលជាមិនលើកលែងឲ្យស្វាមីទេ