តើ​ធ្វើ​ដូចម្ដេច​ដើម្បី​កុំ​ឱ្យ​សុដន់​ប្រែ​ពណ៌​បាន​

សុដន់​មិនត្រឹម​តែ​សម្រាប់​ចិញ្ចឹម​ទារក​នោះទេ ​ប៉ុន្ដែ​សុដន់​ក៏បាន​ត្រូវលើក​តម្កើង​សម្រាប់​បញ្ហា​សោភ័ណ​ភាព​និង​សុភមង្គល​ ផ្លូវភេទ​ដែរ​។ ​មានស្ដ្រី​មួយចំនួន​ត្រូវបាត់បង់​សម្រស់​សុដន់​ទាំងស្រុង​នៅពេល​បំបៅកូន​ ព្រោះ​ពេល​នេះ​ស្ដ្រីច្រើន​ជួបនឹងបញ្ហា​ ដូចជា​ សុដន់យារធ្លាក់​ ក្បាលសុដន់​ប្រែពណ៌​ ឬក៏សុដន់​ស្វិតតូច​ជាដើម​។ ​បញ្ហាទាំងនេះ​ជាការ​រំខាន​យ៉ាងខ្លាំង​ដែលធ្វើ​ឱ្យស្ដ្រី​ព្យាយាម ​កែច្នៃឱ្យ ​ត្រឡប់​មកដូច​ដើមវិញ​។ ​ចំពោះ​បញ្ហាពណ៌​របស់​ក្បាលសុដន់​មិនចោទ​ចំពោះ​តែស្ដ្រី​មានកូន​នោះទេ ​ស្ដ្រីខ្លះ​មានពណ៌​ក្បាលសុដន់​ ស្រអាប់​ខ្មៅពី​កំណើត​តែម្ដង​
វិធី​ថែទាំ​ពណ៌ក្បាល​សុដន់​តាមបែប​ធម្មជាតិ  ​ សោភណ័​ភាព​បែប​ធម្មជាតិ​អ្នកណា​ក៏ចង់​បានដែរ​ ព្រោះវា​មិនធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ហើយ​មានលក្ខណៈ​ងាយស្រួល​និងចំណាយ​ ថវិកា​តិចបំផុត​ ដោយគ្រាន់​តែជ្រើសរើស​ផ្លែឈើ ​ដូចជា​ប៉ិគក់ ​ត្រសក់ ​ប៉េងប៉ោះ​ជាដើម​ប្រភេទ​ណាមួយ​មក​បិតពីលើ​។ ​មុន​ ដំបូង​ត្រូវរើស​ផ្លែឈើ​ដែល​លោក​អ្នកពេញចិត្ដ​បន្ទាប់​មកយក​ទៅលាង​ទឹកឱ្យ​ ស្អាតរួច​សូមកិន​ឱ្យម៉ត់​ហើយលាង​ក្បាលដោះ​ជាមួយ​ សាប៊ូ​ដោយជូត​សម្អាតឱ្យស្ងួត​ ទើបយក​ផ្លែឈើកិន​នោះ​ទៅ​បំពោក​ពីលើ​ក្បាលសុដន់​ហើយទុក​ប្រហែលជា​១៥ទៅ​ ២០នាទី​ ទើបលាង​ ទឹកសម្អាត​ចេញបាន​។ ​ការអនុវត្ដន៍​ជារៀងរាល់​ថ្ងៃក្នុងរយៈ​ពេល​៣ទៅ​៤សប្ដាហ៍​ទើប​ទទួល​បានលទ្ធ​ ផលល្អ​ប្រសើរ​ជាងមុន​។​
វិធី​ថែទាំព​ណ៌​ក្បាលសុដន់​ដោយប្រើ​ផលិតផល​ជំនួយ​ជាធម្មតា​ ការប្រើ​ផលិតផល​ជំនួយចៀស​មិន​ផុ​តឡើយ​នូវការ​ប៉ះទង្គិច​ជាមួយ​ស្បែក​​ និងសុខភាព​ គ្រាន់តែ​តិច​ឬច្រើនតែ​ ប៉ុណ្ណោះ​។​​ ប៉ុន្ដែ​បើជ្រើសរើស​ផលិតផល​បានល្អ​ត្រឹមត្រូ​វ ផលប៉ះពាល់​ក៏មិនអាច​កើតមាន​ដែរ។​ ចំពោះ​ការថែរក្សាក្បាល​សុដន់ដោយ​ ការប្រើ​ផលិតផល ​គឺសំដៅ​លើការ​ជ្រើសរើស​ផលិតផល​មកលាប​ធ្វើឱ្យ​ក្បាលសុដន់​មានពណ៌ស៊ីជម្ពូ​។ មុនលាប ​ជាដំបូង​ត្រូវសម្អាត ​ក្បាលដោះ​ជាមួយ​សាប៊ូសិន​ ទើបលាប​ផលិតផល​នោះ​ជាក្រោយ​ តែគប្បី​លាប​នៅ​ពេលយប់​។ ​ការលាប​ផលិតផល​ឆាប់​ទទួលបាន​ លទ្ធផល​ដោយគ្រាន់​តែលាប​តែ១​ទៅ២​សបា្ដហ៍​ឃើញ​ខុស​ប្លែក​ពីមុន​។​
ដំបូន្មាន​អ្នក​ប្រឹក្សា​ស្ដ្រីភាគ​ច្រើន​ទោះបី​ជាពណ៌​ក្បាល​សុដន់​មិនសូវ​មានពណ៌​ល្អ​ក៏ដោយ​ ក៏មិន​យកចិត្ដ​ទុកដាក់ដែរ​។ ​សូមគិត​ម្ដងទៀត​អំពី ​បញ្ហាទាំងនេះ​ ព្រោះក្បាល​ដោះ​មិនស្អាត​គ្មាន​អនាម័យ​អាច​បង្ក​ជាជម្ងឺបាន​។ ​ហេតុដូច​នេះហើយ​គប្បី​យក​ចិត្ដ​ទុក​ដាក់​ទៅលើការ​ថែ​រក្សា​ក្បាលសុដន់ ​ដើម្បី​កាត់​បន្ថយ​ជម្ងឺ​ និងជួយ​បង្កើន​សម្រស់​។​

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​កុំ​ឱ្យ​សុដន់​ប្រែ​ពណ៌​បាន​អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com