មិត្តស្រីរបស់កីឡាកររត់ប្រណាំង Usain Bolt ប្រតិកម្មចំពោះរូបថតដេកជាមួយស្រីរបស់សង្សារខ្លួន

ក្រោយពីលេចធ្លាយរូបថតកីឡាកររត់ប្រណាំងជនជាតិចាម៉ៃកាលោក Usain Bolt ដេកជាមួយស្រីសិស្សសាលាជនជាតិប្រេស៊ីល អាយុ ២០ឆ្នាំប៉ុន្មានសន្លឹករួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ មិត្តស្រីរបស់កីឡាកររត់ប្រណាំងខាងលើឈ្មោះនាង Kasi Bennett អាយុ ២៦ ឆ្នាំ បាននិយាយនៅក្នុងប្រព័ន្ធអ៊ីនធឺរណេតថា នាងជឿថាមិនត្រឹមតែប៉ុននេះទេ គឺមិត្តប្រុសរបស់នាងនៅមានរូបថតថើប និង រាំជាមួយស្រីជនជាតិប្រេស៊ីលដទៃទៀត ។

មិត្តស្រីរបស់កីឡាកររត់ប្រណាំង Usain Bolt ប្រតិកម្មចំពោះរូបថតដេកជាមួយស្រីរបស់សង្សារខ្លួន

តាមការលើកឡើងពីសំណាក់បងស្រីរបស់លោក Bolt បានឲ្យដឹងថា ទោះជាយ៉ាងនេះក្ដីក៏ទំនាក់ទំនងស្នេហារវាង ប្អូនប្រុសរបស់នាង និង នាង Bennett នៅតែល្អដូចដើម មិនត្រឹមតែប៉ុណ្ណោះពួកគេទាំងពីរនាក់ថែមទាំងរស់នៅផ្ទះតែមួយជាមួយគ្នាទៀតផង ។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក «Rio Olympic 2016» កន្លងទៅ ស្រីសិស្សសាលាជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Jady Duarte បានបង្ហាញរូបរបស់នាងដេកលើក្រែជាមួយកីឡាកររត់ប្រណាំង Usain Bolt នៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ដោយការបង្ហាញនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះមិត្តស្រីរបស់កីឡាកររត់ប្រណាំងវ័យ ៣០ រូបនេះនៅមិនទាន់ជឿថា មិត្តប្រុសរបស់គេមានរូបថតអាស្រូវតែប៉ុណ្ណឹងទេ ៕

ប្រភព ៖ pmhotnews

  • មិត្តស្រីរបស់កីឡាកររត់ប្រណាំង Usain Bolt ប្រតិកម្មចំពោះរូបថតដេកជាមួយស្រីរបស់សង្សារខ្លួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: