តម្រួត​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៣៤​នាក់​​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ

កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា ពលរដ្ឋខ្មែរ ៣៤នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ នៅក្នុងប្រតិបត្តិការបង្ក្រាប់ការកាប់ឈើក្រញូង នៅឯខេត្តបុរីរ៉ាំ។

កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ត្រូវបានតម្រួតចាប់ខ្លួន បន្ទាប់ពីតម្រួតនៅខេត្តបុរីរ៉ាំ ចាប់ខ្លួនអ្នកបើកបររថយន្តជនជាតិម្នាក់ ដែលបានដឹកជញ្ជូនពលរដ្ឋខ្មែរ និងឈើប្រណិតចេញពីតំបន់ឧទ្យានជាតិថៃ ស្ថិតក្នុងខេត្តនេះ។

កាសែតថៃមួយនេះ បានផ្សាយបន្តថា ពលរដ្ឋខ្មែរទាំងនោះ ត្រូវឈ្មួញរត់ពន្ធឈើទាំងជនជាតិខ្មែរ និងជនជាតិថៃ បញ្ជូនឲ្យទៅកាប់ឈើក្រញូងនៅក្នុងតំបន់អភិរក្សនោះ។

ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានតម្រួតថៃនាំយកទៅស្ថានីយតម្រួតថៃស្ថិតក្នុងស្រុកខនបុរី ខេត្តបុរីរ៉ាំ៕

តម្រួត​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៣៤​នាក់​​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ
ពលរដ្ឋខ្មែរនិងថៃដែលត្រូវតម្រួតថៃចាប់(រូបភាពពី កាសែតបាងកកប៉ុស្តិ៍)

ប្រភព៖ VOD

  • តម្រួត​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៣៤​នាក់​​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: