ក្មេងស្រីអាយុ៥ឆ្នាំ ក្លាយជាជនរងគ្រោះក្មេងបំផុត នៃសង្គ្រាមគ្រឿងញៀនរបស់លោក Duterte

ក្មេងស្រីអាយុ៥ឆ្នាំ ក្លាយជាជនរងគ្រោះក្មេងបំផុត នៃសង្គ្រាមគ្រឿងញៀនរបស់លោក Duterte
ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បានក្លាយជាជនរងគ្រោះក្មេងបំផុត នៃសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte ដោយនាងត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវចំក្បាល ក្នុងពេលនាងបរិភោគអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសាររបស់នាង កាលពីថ្ងៃទី២៣ ខែសីហា ។

Danica May Garcia ជាឈ្មោះក្មេងស្រីអាយុ៥ឆ្នាំរូបនេះ ។ តាមពិតទៅគោលដៅនៃការបាញ់ប្រហារលើកនេះ មិនមែនជានាងទេ នោះគឺលោកតាវ័យ៥៣ឆ្នាំរបស់នាង ឈ្មោះ Maximo Garcia ដែលលោកតាបានចូលខ្លួនទៅសារភាពឲ្យប៉ូលិស ពាក់ព័ន្ធនឹងករណីជួញគ្រឿងញៀន កាលពីប៉ុន្មានថ្ងៃមុនកើតហេតុលើចៅស្រីរបស់លោក ដោយចំពោះលោកតា Garcia វិញ លោកត្រូវខ្មាន់កាំភ្លើងបាញ់ចំពោះ៣គ្រាប់ តែមិនប៉ះពាល់ដល់អាយុជីវិតលោកទេ ។

លោក Neil Miro ស្នងការក្រុង Dagupan បានបញ្ជាក់ថា “ប៉ូលិសនឹងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៅពីក្រោយនៃការបាញ់សម្លាប់នេះ តែដោយសារលោក Garcia បានចូលខ្លួនសារភាពឲ្យប៉ូលិស ពាក់ព័ន្ធនឹងគ្រឿងញៀនរួចហើយ ដូច្នេះគេមានមូលហេតុគ្រប់គ្រាន់ដើម្បីជឿថា ការបាញ់ប្រហារលើកនេះ គឺមានពាក់ព័ន្ធនឹងសកម្មភាពគ្រឿងញៀនរបស់លោក” ។

លោកយាយរបស់ Danica ឈ្មោះ Gemma បានសម្ដែងការឈឺចាប់យ៉ាងខ្លាំង ចំពោះការបាត់បង់ចៅស្រីលើកនេះ ហើយលោកយាយក៏បានសម្ដែងការព្រួយបារម្ភ ចំពោះសុវត្ថិភាពលោកតា Garcia ផងដែរ ដោយលោកយាយខ្លាចខ្មាន់កាំភ្លើងត្រលប់មកបាញ់លើកក្រោយទៀត ទាំងដែលលោក Garcia បានសារភាពប្រាប់ប៉ូលិសអស់ហើយ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស HRW បានបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី១ ខែកក្កដាមក សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte បង្កឲ្យមានការសម្លាប់មនុស្សអស់ជាង១០០០នាក់ហើយ ដោយគ្មានការសម្លាប់លើកណា រកឃើញមុខឃាតកទេ ទន្ទឹមនឹងនេះ មានតែអ្នកញៀនថ្នាំ និងអ្នកជួញដូរគ្រឿងញៀន៧១២នាក់ប៉ុណ្ណោះ ដែរត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប៉ូលិស ៕

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • ក្មេងស្រីអាយុ៥ឆ្នាំ ក្លាយជាជនរងគ្រោះក្មេងបំផុត នៃសង្គ្រាមគ្រឿងញៀនរបស់លោក Duterte已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: