តារា​ល្បីៗជា​ច្រើន​ចូល​រួម​ខួបកំណើត​អ្នក​ផលិត​កម្មវិធីទូរទស្សន៍​ម្នាក់យប់មិញ

លោក ​សួន សុវណ្ណារ៉ា ហៅ Nara អតីត​ប្រធាន​ផលិត​កម្មវិធី “នេះ​មិនមែន​ជា​សុបិន”​ ហើយ​​បច្ចុប្បន្ន​ជា​អ្នក​ផលិតកម្ម​វិធី​ទាក់​ទង​​សម្រស់​ និង​សុខភាព​ឲ្យ​ស្ថានីយ​ទូរទស្សន៍​8HD និង My TV បាន​ធ្វើ​ខួប​គម្រប់​២៥ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​​ជិត​វត្ត​ភ្នំកាល​ពីយប់មិញ ដោយ​​កម្មវិធី​នេះ​លោក​បាន​អញ្ជើញ​តារា​​ល្បី​ជា​ច្រើន​ចូល​រួម។

តារា​ល្បីៗជា​ច្រើន​ចូល​រួម​ខួបកំណើត​អ្នក​ផលិត​កម្មវិធីទូរទស្សន៍​ម្នាក់យប់មិញ
Nara បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​ខួប​នេះ​ខ្លួន​បាន​​អញ្ជើញ​សិល្បករ​សិល្បៈ​ការិនី​ប្រហែល​​១៥០នាក់ ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​គឺ​ជា​តារា​ល្បី។ ដូច​បាន​លើក​ឡើង​ខាង​លើ Nara មិន​មែន​ជា​អ្នក​សិល្បៈ​ទេ ប៉ុន្តែ​ការងារ​​លោក​ភាគ​ច្រើន​ធ្វើ​ការ​ជាង​មួយ​អ្នក​សិល្បៈ ទាំង​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​ខួប​កំណើត​របស់​លោក​ភាគ​ច្រើន​គឺ​អ្នក​សិល្បៈ។

អ្នក​ដឹក​នាំ​​កម្មវិធី​រូប​នេះ​និយាយ​ថា ខ្លួន​បាន​ធ្វើ​ខួប​កំណើត​​ទ្រង់ទ្រាយ​បែប​នេះ​ច្រើន​ឆ្នាំ​មក​​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​​ប្លែក​ជា​​ឆ្នាំ​មុន​បន្តិច។ ប្លែក​គឺ​​នៅ​ត្រង់ ក្នុង​​ពិធី​ខួប​នេះ​លោក​បាន​ប្រកាស​សម្ពោធ​ផលិតផល​​ថែរក្សា​សម្ផស្ស​​មួយ​ដែល​ខ្លួន​នាំ​ចូល​ផ្ដាច់​មុខ​ពី​ប្រទេស​កូរ៉េ​មាន​ឈ្មោះ​ថា Doctor Theara ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ទីផ្សារ។ ជា​មួយ​ការ​ដាក់​បង្ហាញ​ផលិតផល​​ភ្ជាប់​ខួប​កំណើត​របស់​ខ្លួន​នេះ លោកNara ក៏​បាន​រៀប​​ចំ​ឲ្យ​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ ពី​ក្រុមCambodia Super Modal ជា​ច្រើន​​អ្នក​ផលិត​ដែរ។

អត្ថបទ៖ ខុត សីហា ​