កីឡាករ Aguero អាចនឹងអវត្តមានក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ក្រោយប៉ះទង្គិចជាមួយ Reid (មានវិដេអូ)

កីឡាករ Sergio Aguero កំពុងតែប្រឈមមុខនឹងការរងពិន័យព្យួរចំនួន៣ប្រកួត ដែលអាចនឹងធ្វើឲ្យរូបគេអវត្តមានក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយនៅខែក្រោយ ក្រោយពីខ្សែប្រយុទ្ធរូបនេះ ហាក់បានវាយកែងទៅលើកីឡាករ Winston Reid អំឡុងពេលក្រុម Man City ទទួលជ័យជម្នះ ៣-១ នៅពេលប្រកួតជាមួយនឹងក្រុម West Ham United កាលពីថ្ងៃអាទិត្យ។

Sergio-Aguero-ft16

គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីខ្សែបម្រើប្រយុទ្ធ Raheem Sterling និងគ្រាប់បាល់មួយគ្រាប់ទៀតពីសំណាក់ Fernandinho ដែលបានកើតឡើងនៅចន្លោះគ្រាប់បាល់នាទី ទី៥៨របស់កីឡាករ Michail Antonio នៃក្រុម West Ham បានផ្តល់ជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុម Man City ដែលជាការទទួលជ័យជម្នះជាលើកទី៥ជាប់ៗគ្នារបស់ពួកគេក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរាល់យុទ្ធនាការទាំងអស់។

ជ័យជម្នះនេះ បានធ្វើឲ្យពួកគេឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាបណ្តោះអាសន្នវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាជ័យជម្នះនេះត្រូវបានរំខានដោយឧប្បត្តិហេតុនៅនាទី ទី៧៦ដែលទាក់ទិនជាមួយនឹង Aguero និង Reid ហើយស្របពេលដែលលោកអាជ្ញាកណ្តាល Andre Marriner មិនបានផ្តល់ការពិន័យកាតលឿង ឬក៏បណ្តេញចេញ Aguero ចេញ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស អាចនឹងត្រូវត្រួតពិនិត្យសកម្មភាពនេះឡើងវិញ៕

ប្រភពព័ត៌មាន៖ The Guardian

The post កីឡាករ Aguero អាចនឹងអវត្តមានក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ក្រោយប៉ះទង្គិចជាមួយ Reid (មានវិដេអូ) appeared first on CamboSport.

  • កីឡាករ Aguero អាចនឹងអវត្តមានក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ក្រោយប៉ះទង្គិចជាមួយ Reid (មានវិដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:កីឡា