ប្តីលួចដំឡើងកាមេរ៉ាក្នុងផ្ទះ ទើបដឹងថាប្រពន្ធខ្លួនសាហាវព្រៃផ្សៃយ៉ាងនេះ (Video Inside)

កាលពីពេលថ្មីៗនេះ ខ្សែវីដេអូដ៏គួរឲ្យរន្ធត់មួយដែលត្រូវបានបង្ហោះផ្សាយនៅលើបណ្តាញសង្គមនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញឲ្យឃើញពីសកម្មភាពស្ត្រីជាម្តាយម្នាក់ វាយធ្វើបាបកូនប្រុសតូចរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីដែលមានការព្រួយបារម្ភ បានលួចដំឡើងកាមេរ៉ានៅក្នុងបន្ទប់ដេកផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Bareilly, រដ្ឋ Uttar Pradesh ក្រោយមានការសង្ស័យទៅលើប្រពន្ធរបស់គាត់ ។

នៅក្នុងវីដេអូ, ស្ត្រីរូបនេះត្រូវបានឃើញអង្គុយលើគ្រែដែក ជាមួយកូនតូចរបស់នាង ។ ប៉ុន្មានវិនាទីក្រោយមក ស្ត្រីរូបនេះបានចាប់បោះ វាយធ្វើបាប រុញកូនរបស់ខ្លួនផ្ទប់នឹងគ្រែយ៉ាងសាហាវព្រៃផ្សៃ ។

Mail Online រាយការណ៍ថា បុរសជាប្តីនិយាយថាៈ “ដោយខ្ញុំមានការសង្ស័យថា ប្រពន្ធរបស់ខ្ញុំវាយធ្វើបាបកូន ខ្ញុំក៏លួចដំឡើងកាមេរ៉ាបង្កប់ក្នុងផ្ទះ” ។

ជាចុងក្រោយ បុរសជាប្តីបានដាក់ពាក្យបណ្តឹងទៅប៉ូលីស ដើម្បីឲ្យចាប់ប្រពន្ធចិត្តឃោរឃៅរូបនេះ ឲ្យប្រឈមមុខទៅនឹងផ្លូវច្បាប់ ៕


Related Posts