មិនគួរ​ឱ្យ​ជឿ​! អ្នកវិទ្យាសាស្ត្រ​រកឃើញ​វិធី​ដាំទឹក​ក្តៅ​ដោយ​ប្រើ​ត្រឹម​អេ​ប៉ុង​

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​ដូច​អេ​ប៉ុង ដែល​អាច​ដាំ​ទុក​ពុះ​ដោយ​ប្រើតែ​ពន្លឺព្រះអាទិត្យ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Massachusetts Institute of Technology (MIT) បាន​ផ្គុំ​ស្នោ វត្ថុ​ធាតុ​បង្កើត​កម្តៅ និង ថង់​រុំ​ពកៗ (​ចុច​បែក​ឮ​ប៉េះ​ប៉ោះ​) ដើម្បី​បង្កើតជា​ឧបករណ៍​ដូច​អេ​ប៉ុង​មួយ​ឡើង​។ 

មិនគួរ​ឱ្យ​ជឿ​! អ្នកវិទ្យាសាស្ត្រ​រកឃើញ​វិធី​ដាំទឹក​ក្តៅ​ដោយ​ប្រើ​ត្រឹម​អេ​ប៉ុង​

​    ​ពួកគេ​ជឿថា ឧបករណ៍​នេះ​អាច​ផ្តល់​ជា​វិធី​ថ្មី​មួយ​ដើម្បី​ដាំទឹក​ក្នុងផ្ទះ ឬ ប្រើ​នៅតាម​រោងចក្រ​ឧស្សាហកម្ម​ដោយ​ចំណាយ​ទាប​បំផុត​។ 

​    ​វិធីសាស្ត្រ​ជា​ទម្លាប់​ដើម្បី​ផលិត​កម្តៅ​ចេញពី​វិទ្យុសកម្ម​របស់​ព្រះអាទិត្យ​គឺ​ពឹងផ្អែក​លើ​កែវ​ឡែ​ន​ដ៏​ថ្លៃ និង​កញ្ចក់​ដើម្បី​ផ្តោតលើ​ពន្លឺ​។ 

​    ​ប៉ុន្តែ​ការរកឃើញ​ថ្មី​នេះ​មានតម្លៃ​ទាប និង​អាច​ផលិត​ចេញពី​វត្ថុ​ធាតុ​តម្លៃ​ទាប​បំផុត​។ 

មិនគួរ​ឱ្យ​ជឿ​! អ្នកវិទ្យាសាស្ត្រ​រកឃើញ​វិធី​ដាំទឹក​ក្តៅ​ដោយ​ប្រើ​ត្រឹម​អេ​ប៉ុង​

​    ​អេ​ប៉ុង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ស្ពាន់ ដែល​ប្រើ​សម្រាប់​ស្រូប​ផ្នែក​ផ្សេងៗ​នៃ​វិសាល​គម​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​។ នេះ​មានន័យថា ពេល​យក​អេ​ប៉ុង​នេះ​ដាក់ឱ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ វា​នឹង​ស្រូបយក​កម្តៅ​។ នៅពេល​ដាក់​ទឹក​ក្នុង​ឧបករណ៍​នេះ វា​នឹង​ធ្វើឱ្យ​ទឹក​ពុះ​តែម្តង​៕

​ប្រភព​៖ ដេលី​មែ​ល