ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

ថ្មីៗ​នេះ​មាន​ម៉ូតូ​​​ធុន​តូច (Mini Bike) ជា​ច្រើន​បាន​ប្រជែង​គ្នា​ដាក់​លក់​លើ​ទីផ្សារ។

 

១) Zoomer X ស៊េរី ២០១៧ តម្លៃ​ប្រហែល ២ ៤០០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Zoomer X ស៊េរី​ឆ្នាំ ២០១៧ មាន​ពណ៍​ចម្រុះ ស្អាត​ប្លែក កម្លាំង​ម៉ាស៊ីន ១១០ សេសេ កាំ​កង់មុខ​-ក្រោយ​មាន​ពណ៍ផ្សេង​គ្នា កុងទ័រ​​ថ្មី​ និង​មាន​ទំហំ​ឃ្លុប​កែប​ធំទូលាយ​ជាង​មុន។

 

២) Zoomer X ស៊េរី ២០១៦ ​តម្លៃ​ប្រហែល០០០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Zoomer X ០១៦ កម្លាំង​ម៉ាស៊ីន ១១០ សេសេ កុងទ័រ​អេឡិចត្រូនិក​ភ្ជាប់​មក​ជា​មួយ​កុង​តាក់ iDLING មាន​កាង​ការពារ​ចង្កៀង​ភ្លើង​ខាង​មុខ និង​មាន​ទំហំ​ឃ្លុប​កែប​ធំទូលាយ។

 

៣) Honda NAVI ស៊េរី ២០១៧ តម្លៃ​ប្រហែល ១៤ ៥០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Honda NAVI មាន​កម្លាំង​ម៉ាស៊ីន ១១០ សេសេ មាន​បួន​ពណ៍ដូចជា ពណ៍ស ក្រហម ខ្មៅ ត្រួយ​ចេក​ខ្ចី និង​ពណ៍​ទឹក​ក្រូច​ រាង​កូន​កាត់ MSX និង Zoomer Xមាន​បំពាក់​បច្ចេកវិទ្យា​​​សន្សំសំចៃ​សាំង (Honda Eco Technology) មានបូម​​មុខ​កាត់ និង​​គម្រប​ធុង​សាំង​​រចនា​ឡើង​ដូច​ម៉ូតូ​ធំ​មាន​ចំណុះ ៥ លីត្រ។

 

៤) Honda MSX ស៊េរី ២០១៦ តម្លៃ​ប្រហែល ២ ៣៥០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

MSX 125មាន​កម្លាំង​ម៉ាស៊ីន 125 សេសេ ផ្នែក​ធុង​សាំង​មាន​រាង​ជ្រុង កែប​ខ្ពស់​ អំពូល​ប្រភេទ LED រីឯ​បំពង់​ស៊ីម៉ាំង​ស្ថិត​នៅ​ដាច់ ផ្នែក​ខាង​ក្រោម​កែប​និង​អាច​យក​ទៅ​លេង​បាន​យ៉ាង​ឡូយ។

 

៥) Solo Cafe ស៊េរី ២០១៦ តម្លៃ​ប្រហែល ២ ៣០០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Solo Cafe ​កម្លាំង​ម៉ាស៊ីន ១២៣ សេសេ​ បូម​កណ្ដាល​មួយ​ដូច​ម៉ូតូ​ធំ ចង្កៀង​មុខ​ធំ​​ កុង​ទ័រ​ពីរ​នៅ​ដាច់​គ្នា តួ​ម៉ាស៊ីន​​មិនងាយ​ច្រេះ ​និង​មាន​ធុង​សាំងចំណុះ ៥ លីត្រ។

 

៦) Mini-Mono Cafe ស៊េរី ២០១៦ តម្លៃ​ប្រហែល ១ ៨៥០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Mini-Mono-Cafe ​​មាន​រាង​តូច​ច្រឡឹង តែ​កម្លាំងម៉ាស៊ីន ១២៣ សេសេ ចង្កៀង​មុខ​ធំ​ដូច​មិន​ចាញ់​ម៉ូតូ​ធំៗ ​កុងទ័រ​ពីរ​នៅ​ដាច់​គ្នា ​រាង​ឡូយ ​ហើយ​អាច​កែ​បូម​ឬ​ថែម​កែប​បាន​ដើម្បី​ជិះ​បាន​ពីរ​អ្នក។

 

៧) Kawazaki  Z125 pro ស៊េរី​ ២០១៦ តម្លៃ​ប្រហែល ២ ៤៥០ ដុល្លារ

 

ម៉ូតូ​ប្រភេទ Mini ស៊េរី​ចុង​ក្រោយ​អាច​ពិចារណា​ទិញ​ជិះ

 

Kawazaki  Z125 pro កម្លាំង​ម៉ាស៊ីន ១២៥ សេសេ ​បំពាក់​ប្រព័ន្ធ​សាំង​ប៊ិច មាន​បី​ពណ៍​គឺ បៃតង​លាយ​ខ្មៅ ប្រផេះ​លាយ​ប្រាក់ និង​ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ​រាង​ឡួយ ធុង​សាំង​អាច​ផ្ទុក​បាន ៧ លីត្រ ​​ប្រើចង្កឹះ​លេខ៤វគ្គ (ចង្កឹះ​លេខ​អូតូ​សម្រាប់​ម៉ូដែល Z125) ​​រួមនឹង​ហ្វ្រាំង​បូម​មុខ-ក្រោយ។

 

 

អត្ថបទ៖ រក្សា