យុវជន​កម្ពុជា​២​រូប​ទទួល​រង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ និពន្ធដោយ : អ៊ីសា រ៉ហានី       August-29-2016, 10:17 am         190

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន​កម្ពុជា​២​រូប​ទទួល​រង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦​សៀមរាប​៖ យុវជន​កម្ពុជា​ចំនួន​២​រូប បានទទួល​ពានរង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦​។ ពានរង្វាន់​នេះ គឺ​ផ្តោតលើ​សកម្មភាព​របស់​យុវជន​ក្នុង​ការជួយ​សង្គម ដោយ​ការលះបង់​ទាំង​ធនធាន និង​ពេលវេលា​ផ្ទាល់ខ្លួន សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​។​

​យុវជន នី សម្បត្តិ និង​យុវជន បូ តុលា ត្រូវបាន​គណៈកម្មការ​យុវជន​អាស៊ាន រួម​និង​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​ផ្តល់​ពានរង្វាន់ យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​ពង្រឹងសមត្ថភាព​យុវជន​អាស៊ាន ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

​យុវជន នី សម្បត្តិ បាន​ប្រាប់​សារព័ត៌មាន​ក្រោយពី​ទទួលបាន​ពានរង្វាន់​កាលពី​ល្ងាច​ថ្ងៃទី ២៦ សីហា​ថា គេ​ពិតជា​រំភើប និង​រីករាយ​បំផុត ដែល​បានទទួល​ពានរង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦​នេះ​។ លោក នី សម្បត្តិ មកពី​ខាង​វិស័យ​ឯកជន ហើយ​កន្លងមក លោក​ធ្លាប់បាន​ចូលរួម​ជួយ​សង្គម​ជាច្រើន ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់លោក សម្បត្តិ ក្នុង​ទឹកមុខ​ញញឹមញញែម​។​

យុវជន​កម្ពុជា​២​រូប​ទទួល​រង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ និពន្ធដោយ : អ៊ីសា រ៉ហានី       August-29-2016,  10:17 am         190

​លោក នី សម្បត្តិ បាន​បន្តថា យុវជន​កម្ពុ​ជាមាន​ប្រមាណ​៧០​ភាគរយ ហើយ​ជាការ​ចាំបាច់​ណាស់ ដែល​យុវជន​ទាំងអស់ ត្រូវបាន​ផ្តោតលើ​ការងារ​អភិវឌ្ឍ​មួយចំនួន ដើម្បី​រួមគ្នា​អភិវឌ្ឍ​សង្គមជាតិ ជាជាង​យក​ពេលវេលា​ទាំងនោះ ទៅប្រើ​ប្រាស់​ឥតប្រយោជន៍​។

​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នោះដែរ លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ​ដល់​ស្នាដៃ​យុវជន​កម្ពុជា ដែល​តែង​ជួយ​ការងារ​អភិវឌ្ឍន៍​សង្គម​។ លោក​បន្តថា ការអភិវឌ្ឍ​ពិតជា​មិនអាច​ខ្វះ​ធនធាន​យុវជន​បាន​នោះទេ ហើយ​លោក​រំពឹងថា ការចូលរួម​របស់​យុវជន​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន និង​នាំ​អាស៊ាន​ទៅរក​ភាព​ត្រ​ចេះ​ត្រចង់​នាពេល​អនាគត​។​

យុវជន​កម្ពុជា​២​រូប​ទទួល​រង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ និពន្ធដោយ : អ៊ីសា រ៉ហានី       August-29-2016,  10:17 am         190

​ការប្រគល់​រង្វាន់​នេះដែរ គឺធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក​ការងារ​យុវជន​អាស៊ាន​លើក​ទី​៨ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក​ការងារ​យុវជន​អាស៊ាន​បូក​៣​លើក​ទី​៧ កិច្ចប្រជុំ​បច្ចេកទេស​ស្តីពី​ឧបសម្ព័ន្ធ ការអភិវឌ្ឍ​យុវជន​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​២១ ទិវា​យុវជន​អាស៊ាន ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​សៀមរាប​។

​ក្នុង​រម្លឹកថា យុវជន​ដែល​ទទួល​ពានរង្វាន់​យុវជន​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​២០​រូប ដោយ​ក្នុង​មួយ​ប្រទេស​មាន​ចំនួន​២​រូប​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ពិធី​ប្រគល់​ពានរង្វាន់​នេះ​។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ក្នុង​បំណង​ជំរុញ​ឲ្យ​យុវជន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ចូលរួម​បម្រើ​សង្គមជាតិ ផ្នែក​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត​៕