លោក ជ្រូ ហុន តស៊ូសំលៀងកាំបិត​លើ​រទេះរុញ​ជាង​២០​ឆ្នាំ​ និពន្ធដោយ : ថ្មីៗ       August-29-2016, 10:54 am         29

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ជ្រូ ហុន តស៊ូសំលៀងកាំបិត​លើ​រទេះរុញ​ជាង​២០​ឆ្នាំ​លោក ជ្រូ ហុន គឺជា​អ្នកខេត្តព្រៃវែង ដែល​សំលៀងកាំបិតដោយ​អង្គុយ​លើ​រទេះរុញ​ជាង​២០​ឆ្នាំ​មកហើយ​។ លោក មាន​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ទន់​ដៃ ទន់​ជើង តាំងពី​ឆ្នាំ​១៩៧៨​មក​។ បុរស​វ័យ ៥៧​ឆ្នាំ​រូបនេះ​រកស៊ី​សំលៀងកាំបិត​នេះ​ជាង​២០​ឆ្នាំ​មកហើយ ទាំង​នៅ​ក្រុង​អ្នក​លឿង និង​ក្រុងភ្នំពេញ​។

នៅ​ភ្នំពេញ ប្តី​ប្រពន្ធ​លោក​ជ្រូ ហុន គ្មាន​កន្លែង​ស្នាក់នៅ​សមរម្យ​ឡើយ ដោយ​លោក​ត្រូវ​រស់នៅ​តាម​សំ​យ៉ាប​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ផ្សារ​សេរីភាព ក្នុង​ខណ្ឌ​៧​មករា​។ ជា​រៀងរាល់​ព្រឹក ភរិយា​របស់លោក ជ្រូ ហុន តែង​រុញ​រទេះ​ទៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ឬ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​កាំបិត​សំលៀង ហើយ​ត្រឡប់​ទៅ​ផ្សារ​សេរីភាព​វិញ នៅ​ម៉ោង​ប្រមាណ​៧​យប់​។ ក្នុង​មួយថ្ងៃ លោក​អាច​រកចំណូលបាន​យ៉ាងច្រើន​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ផ្សំ​នឹង​ថវិកា​ដែល​សប្បុរសជន​ផ្តល់​ឲ្យ​ផង​នោះ​៕
 
សូម​អញ្ជើញ​ទ​ស្សាន​វីដេអូ​ពី​កម្មវិធី​«​ថ្មីៗ​៣​នាទី​» ដូចតទៅ​៖