សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!

6 Videos


ពិធីការិនីនិងជាតារាសម្តែងរូបស្រស់ សុខ សោម៉ាវត្តី បានធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាង សាមញ្ញាបំផុត នៅស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃសៅរ៍ទី ២៧ ខែសីហា ។ មានការនិយាយថា ចាប់តាំងពីបែកបាក់ជាមួយស្វាមីមក ជីវភាព សុខ សោម៉ាវត្តី ហាក់មិនសូវឡួយឆាយដូចមុនឡើយ ។

សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!

សម្រាប់ឆ្នាំនេះ ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី បានធ្វើពិធីខួបកំណើតរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់ គម្រប់អាយុ ៣០ ឆ្នាំ នៅស្ថានីយទូរទស្សន៍បាយ័នជាមួយមិត្តភក្តិរួមការងារ។អ្វីដែលធ្វើអោយគេកត់សំគាល់នោះ សុខ សោម៉ា វត្តី បានផ្លុំទៀនរួមជាមួយនឹងការបួងសួងនៅក្នុងថ្ងៃកំណើតរបស់នាង ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិផងដែរ ។

សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!

គេចាប់អារម្មណ៍ឃើញថា ក្រោយពីចែកផ្លូវជាមួយស្វាមី សុខ សោម៉ាវត្តី ហាក់មិនសូវ ប្រើជីវិតឡូយឆាយប៉ុន្មានឡើយ ។ សូម្បីតែខួបកំណើតកូនស្រីក៏ សុខ សោម៉ាវត្តី រៀបចំជាលក្ខណៈតូចតាច ដែរ ។ ទាក់ទងជាមួយរឿងនេះ សុខ សោម៉ាវត្តី មិនបាននិយាយអ្វីនោះទេ ។ នាងគ្រាន់តែនិយាយថា នាងមិនចង់ រៀបចំពិធីធំដុំតែយ៉ាងណាក៏សប្បាយចិត្តដែរ ដោយបានជប់លៀងជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនៅក្នុងថ្ងៃកំណើត គម្រប់អាយុ ៣០ របស់នាង ។

សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!

ទោះបីជាមានវ័យ ៣០ ឆ្នាំព្រមទាំងធ្លាប់មានស្វាមីនិងកូន តែ សុខ សោម៉ាវត្តី នៅតែមានរូបសម្រស់ ស្រស់ស្អាតជាពិសេសនាងនៅតែខ្លាំងនៅក្នុងការងារសិល្បៈ ។ ក្រៅពីជាពិធីការិនី ដែលលេចធ្លោនៅទូរទស្សន៍ បាយ័ន សុខ សោម៉ាវត្តី ក៏ជាតារាសម្តែងដែលកំពុងតែពេញនិយមពីសំណាក់ម្ចាស់ផលិតកម្មនានា។ជាក់ ស្តែងពេលនេះ នាងកំពុងថតរឿងបន្តបន្ទាប់គ្នា មានដូចជារឿងខ្នាតធំ «ចិត្តមា្តយសម័យថ្មី» និង រឿង «សួស្តីលោកគ្រូកម្លោះ» ក្នុងតំណែងជាតួស្រីផងដែរ ៕ ចេនី

សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!សុខ សោម៉ាវត្តី ធ្វើខួបកំណើតគម្រប់អាយុ ៣០ ឆ្នាំយ៉ាងកំសត់!