បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)

6 Videos


ទំព័រថ្មីនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ Judge ឱក សុគន្ធកញ្ញា យំមិនឈប់ឡើយ ដោយសារបេក្ខជនដែលចូលបញ្ចេញសមត្ថភាពមួយចំនួនជួបរឿងកម្សត់ៗច្រើន ក្នុងនោះក៏មានបេក្ខជនពីរនាក់បងប្អូនបង្កើតដែរ ។ Judge ឱក សុគន្ធកញ្ញា បានសម្រក់ទឹកភ្នែក និយាយសឹងមិនចេញ ខណៈបទចម្រៀង និង រឿងដ៏កម្សត់របស់បេក្ខជនពីរនាក់បងប្អូនបង្កើតបានចាក់ដោតដួងចិត្តរបស់នាងខ្លាំងពេក ។

បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)

បទ «មហាឈឺ» និង បទ «ម៉ែ» ត្រួវបានបេក្ខជនបងប្អូនបង្កើតគឺ នាង ប្រាក់សុគន្ធ និង ប្អូនស្រី នាង គន្ធា លើកយកមកបកស្រាយ មិនត្រឹមតែពីរោះរណ្តំចិត្តអាចទាក់ទាញអារម្មណ៍ Judge នោះទេ វាថែមទាំងបានបង្ហាញឱ្យឃើញពីរឿងដ៏កម្សត់មួយរបស់គេទាំងពីរនាក់ដែលត្រូវរស់នៅឆ្ងាយក្រុមគ្រួសារ និង មិនបានទទួលភាពកក់ក្តៅពីឪពុកម្តាយ ។

បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)

សមត្ថភាពសំឡេងដ៏ពីរោះ និង មានទឹកដមល្អ បូករួមទាំងរឿងដ៏កម្សត់របស់ពីរនាក់បងប្អូនបង្កើតគឺ នាង ប្រាក់សុគន្ធអាយុ ២១ ឆ្នាំ និង ប្អូនស្រី នាង គន្ធាអាយុ ១៦ ឆ្នាំ បានធ្វើឱ្យ Judge ឱក សុគន្ធកញ្ញា អួលដើមក និង ស្រក់ទឹកភ្នែកមិនឈប់ឡើយ ។ មិនមែនមាន Judge ឱក សុគន្ធកញ្ញា ម្នាក់ទេដែលនឹកអាណិតរំជួលចិត្តនឹងបទចម្រៀងរបស់បេក្ខជនពីរនាក់បងប្អូននេះ សូម្បីតែ Judge បីរូបផ្សេងទៀតមាន លោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ ក៏មិនអាចហាមឃាត់ទឹកភ្នែកមិនឱ្យហូរបានដែរ ។

បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)

គួរបញ្ជាក់ថា បេក្ខជនពីរនាក់បងប្អូនគឺ នាង ប្រាក់សុគន្ធ និង ប្អូនស្រី នាង គន្ធា បានជាប់បន្តទៅវគ្គក្រោយទៀត ដោយទទួលបានចម្លើយ «Yes» បួនពី Judge ព្រោះតែសមត្ថភាពសំឡេងដ៏ពីរោះ និង មានទឹកដមល្អ មិនមែនបានមកដោយការអាណិតឡើយ ។

បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)

សូមទស្សនាវីដេអូនៃការបញ្ចេញសមត្ថភាពរបស់បេក្ខជនពីរនាក់បងប្អូនបង្កើតនេះ តាមរយៈបទ «មហាឈឺ» និង បទ «ម៉ែ» ដែលធ្វើឱ្យ Judge ឱក សុគន្ធកញ្ញា យំមិនឈប់ដូចតទៅ ៖ សាកល

បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)បើកឆាក Cambodian Idol 2 ភ្លាម ឱក សុគន្ធកញ្ញា យំមិនឈប់ ព្រោះ…(មានវីដេអូ)