Aguero អាច​ជាប់​ពិន័យ​ក្រោយ​ឲ្យ​កែង​ កីឡាករ​ West Ham យប់​មិញ​

Sergio Aguero អាច​រង​​ពិន័យ​ពី​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បន្ទាប់​ពី​អុក​កែង​លើ​កីឡាករ Winston Reid របស់​ West Ham ពេល​ប្រជែង​គ្នា​យក​បាល់​។

 

 Aguero អាច​ជាប់​ពិន័យ​ក្រោយ​ឲ្យ​កែង​ កីឡាករ​ West Ham យប់​មិញ​Sergio Aguero (អាវផ្ទៃមេឃ) និង កីឡាករ Winston Reid (អាវក្រហម)

 

នៅ​ក្នុង​វីដេអូ​​យឺត​ៗ ​ដែល​ចាក់​ផ្សាយ​ឡើង​វិញ​ដោយ​ទូរទស្សន៍​គេ​ឃើញ​កីឡាករ​អន្តរជាតិ​អាហ្សង់ទីន​ប្រើ​ដៃ​គ្រវាស​ដាក់​ ខ្សែ​ការពារ​ Reid​ របស់​ West Ham តែ​មិន​រង​ពិន័យ​អ្វី​ទេ​ដោយ​សារ​លោក​អាជ្ញា​កណ្ដាល Andre Marriner មើល​មិន​ឃើញ។

 

យ៉ាង​ណា​មិញ​ពេល​នេះ​ FA កំពុង​ពិចារណា​ក្នុង​ការ​ដាក់​ពិន័យ​ បើ​សិន​ជា​រក​ឃើញ​ថា​ Aguero ​មាន​ចេតនា​ចង់​វាយ​លើ Reid ពិត​មែន។ បើ​សិន​ជា​ជាប់​ពិន័យ​មែន​នោះ​ ខ្សែ​ប្រយុទ្ធ​វ័យ ២៨​ឆ្នាំ​ នឹង​ខក​ខាន​ការ​ប្រកួត​សំខាន់ Premier League ទល់​នឹង Man United​, Bournemouth និង​ជុំ​ទី​៣ ពានEFL Cup ទល់​នឹង​ Swansea City៕

 

Aguero អាច​ជាប់​ពិន័យ​ក្រោយ​ឲ្យ​កែង​ កីឡាករ​ West Ham យប់​មិញ​

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal