កែវ រំចង់ ​សរសើរ​ សុខ​ហ៊ុច ​ថា​វ៉ៃ​ដោយ​សមត្ថភាព​ ពិត​ជា​អស្ចារ្យ​

កីឡាករ កែវ រំចង់ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ មឿន សុខហ៊ុច ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ដែល​អាច​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​អន្តរជាតិ​នៅ​ប្រទេស​ថៃ​បាន ដោយ​ប្រើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ពិត​ៗ។

 

កែវ រំចង់ ​សរសើរ​ សុខ​ហ៊ុច ​ថា​វ៉ៃ​ដោយ​សមត្ថភាព​ ពិត​ជា​អស្ចារ្យ​

 

មឿន សុខហ៊ុច​ ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​កម្រិត​​ប្រាក់​របស់​កម្មវិធី​ប្រដាល់​ថៃ​ Max Muay Thai ​ក្រោយ​បំបាក់​ជើង​ខ្លាំង​ទូរគី ​និង​ឈ្នះ​កីឡាករ​ស៊ុត​អែត​ដោយ​ពិន្ទុ។ ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើ​ឱ្យ សុខហ៊ុច ​ទទួល​បាន​ប្រាក់​រង្វាន់​២​សែន​បាត ​និង​មាន​ឱកាស​ទៅ​ប្រកួត​ដណ្ដើម​យក​ខ្សែ​ក្រវាត់​ប្រភេទ​មាស​នៅ​ពេល​ខាង​មុខ​ទៀត​ផង។

 

ជោគជ័យ​ដ៏​ធំធេង​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ កែវ រំចង់ ​ដែល​ជា​ជើង​ខ្លាំង​ធ្លាប់​ទៅ​វាយ​នៅ Thai Fight ​ជា​ច្រើន​លើក​ដែរ ​បាន​និយាយ​សរសើរ​ដល់ សុខហ៊ុច ​ថា​៖ “អូន​ប្រុស​ធ្វើ​បាន​ល្អ​ណាស់​អូន​ បង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​ខ្មែរ​យើង​ឡើង​រេញ​អន្តរជាតិ​ហើយ​បាន​យក​ខ្សែ​ក្រវ៉ាត់​ជូន​ប្រទេស​ខ្មែរ​យើង​អូន​វៃ​ដោយ​សមត្ថភាព​អូន​ផ្ទាល់​ពិត​ជា​អស្ចារ្យ​ណាស់”។

 

កែវ រំចង់ ​សរសើរ​ សុខ​ហ៊ុច ​ថា​វ៉ៃ​ដោយ​សមត្ថភាព​ ពិត​ជា​អស្ចារ្យ​

 

កែវ រំចង់ ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ហើយ​ក៏​ធ្លាប់​យក​ឈ្នះ មឿន សុខហ៊ុច ​ម្ដង​មក​ហើយ​ដែរ។ កីឡាករ​មាន​ដើម​កំណើត​នៅ​បាត់ដំបង​រូប​នេះ​នឹង​ឡើង​សង្វៀន​ប្រកួត​វិញ​នៅ​ខែ​តុលា​ខាង​មុខ​នេះ បន្ទាប់​ពី​បាត់​មុខ​អស់​មួយ​រយៈ​ដោយសារ​មាន​ជំងឺ​រលាក​តម្រង​នោម៕

 

អត្ថបទ៖ មុន្នី រម្យ