ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

ព័ត៌មាន​លំអិត​ទាក់ទិន​នឹង​តួអង្គ​របស់​កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន Donnie Yen នៅ​ក្នុង​ភាពយន្ត “Star Wars” បាន​ធ្វើ​ឲ្យ​​ទស្សនិកជន​ប្រទេស​ចិន​អស់​សង្ឃឹម​ជា​ខ្លាំង។

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

មាន​មុខ​នៅ​ក្នុង​កំពូល​ខ្សែ​ភាពយន្ត “Rogue One: A Star Wars Story” តារា​សម្ដែង​លំដាប់​ជួរ​មុខ Donnie Yen ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើក​មុខ​​មាត់​តារា​អាស៊ី​នៅ​ហូលីវូដ។ តួ​អង្គ​របស់​តួ​រឿង “Ip Man” ត្រូវ​បាន​គេ​ឲ្យ​ដឹង​​ថា​ដើរ​​តួនាទី​សំខាន់​នៅ​ក្នុង​រឿង។ កុំកុំ​នឹង​រ៉ាប់រង​តួ​អង្គ​អ្នក​ចំបាំង​ងងឹត​ភ្នែក​ដែល​មាន​កម្លាំង​ពិសេស​ដើម្បី​ការពារ​ចក្រវាល។

 

យ៉ាងណាក៏ដោយ ទស្សនិកជន​ចិន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ទម្ងន់​នៅ​ពេល​រូបភាព​ក៏​ដូច​ជា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តួ​អង្គ​របស់​តារា​សម្ដែង​វ័យ​៥៣​ឆ្នាំ​ត្រូវ​បាន​បញ្ចេញ។ នៅ​ក្នុង​រូបភាព​ថ្មី​បំផុត គេ​សង្កេត​ឃើញ​ថា​តួ​អង្គ Imwe កំពុង​អង្គុយ​សុំទាន​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​ភ្នែក​ងងឹត​ទាំង​សង​ខាង​របស់​ខ្លួន។ តាម​នោះ​ដែរ កុំកុំ​នឹង​ឆាប់​ស្លាប់​ដោយ​លោក​នឹង​មិន​រស់​ដល់​ចប់​រឿង​នោះ​ឡើយ។

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ក្រោយ​ពេល​ព័ត៌មាន​លំអិត​តួអង្គ​របស់ Donnie ត្រូវ​បាន​ទម្លាយ អ្នក​គាំទ្រ​ចិន​បាន​បញ្ចេញ​មតិ​អស់​សង្ឃឹម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​ព័ត៌មាន QQ៖ “ពួក​ខ្ញុំ​បាន​រំពឹង​ទុក​យ៉ាង​ច្រើន​ទៅ​លើ​​តួ​របស់ Donnie Yen។ ពេល​នេះ​ពួក​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់” “តើ​ហូលីវូដ​ស្វែង​រក​សិល្បករ​ចិន​ដើម្បី​តែ​ដើរ​តួ​ងងឹត​ភ្នែក​និង​សុំទាន​ទេ​ឬ?”។

 

ក្រៅ​ពី​នោះ​ដែរ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​គ្រាន់​តែ​ដើរ​តួ​មួយ​ភ្លែត​ដូច​នេះ មិន​ចាំ​បាច់​ត្រូវ​ការ​វត្តមាន​របស់​កុំកុំ​នោះ​ទេ​ដោយ​ក្រុម​ការងារ​គួរ​តែ​យក​តារា​សម្បូរ​រឿង​អាស្រូវ Wang Baoqiang ឬ​តារា​លំដាប់ B ទៅ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ “Rogue One: A Star Wars Story” នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ៕

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ចុចអានកុំកុំ​នៅ​តែ​ច្បាំង​មិន​រអា​បើ​ទោះ​ជា​ងងឹត​ភ្នែក​ក្នុង “Star Wars” វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing