ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ មឿន សុខហ៊ុច ៤លានរៀល ចំពោះជ័យជម្នះយប់មិញ

កាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦យប់មិញនេះ កីឡាកម្ពុជា មឿន សុខហ៊ុច បានយកជ័យជម្នះលើកីឡាករ ទួគី ដើម្បីជាការលើកទឹកចិត្តដល់ កីឡាករកម្ពុជា ឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានប្រកាសផ្ដល់ថវិកាឧបត្ថម្ភចំនួន៤លានរៀល ឬ ស្មើ១ពាន់ដុល្លារ ដល់មឿន សុខហ៊ុច ។

នេះបើយោងតាមទំព័រហ្វេសបុករបស់លោកផ្ទាល់។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងនេះថា “ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលកីឡាករកម្ពុជាបានផ្តួលកីឡាករថៃឲ្យសន្លប់។ ក្នុងឱកាសនេះផងដែរ ខ្ញុំបាទសូមចូលរួមឧបត្ថម្ភដល់កីឡាករខ្មែររូបនេះ ចំនួន ៤លានរៀល ស្មើនឹង ($1,000) ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជាយើង។ I’m Khmer and I’m proud of it, he challenges and K.O Thai boxer in Thailand. Good job… In this occasion, I would like to support to him 4,000,000 Riel bro can call 086616616 ។

គួររម្លឹកផងដែរថា កីឡាករប្រដាល់កម្ពុជា មឿន សុខហ៊ុច បានប្រើរន្ទះជើងផ្ទួនទាត់កីឡាករទួរគី Umut Norgaz ឲ្យបោះបង់ការប្រកួតត្រឹមទឹកទីមួយ ឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធីប្រដាល់ Max Muay Thai ទម្ងន់៦៥គីឡូក្រាម។ជ័យជម្នះនេះ ធ្វើឲ្យ សុខហ៊ុច ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយ រងចាំកីឡាករ កីឡាស៊ុយអែត Sammon Decker ត្រូវជួប Wangnumyen របស់ថៃដែលកំពុងប្រកួត៕

ប្រភព៖ Kqube


Related Posts