ខ្លាចរូបភាពរាំមិនទាន់សម័យរបស់ខ្លួនលេចធ្លាយនាំឲ្យខ្មាស់គេ បុរសម្នាក់កាត់បំផ្លាញខ្សែអ៊ីនធើរណេត

បុរសម្នាក់នៅក្នុងប្រទេសចិន ត្រូវបានធ្វើឲ្យអាម៉ាស់ជាខ្មាំង អំពោះការរាំមិនទាន់សម័យរបស់គាត់ នៅក្នុងការប្រកួតមួយ, ហេតុដូច្នេះ គាត់ផ្តើមផែនការអាក្រក់មួយ ដើម្បីបញ្ឈប់រាល់រូបភាពរាំរបស់គាត់ ដែលត្រូវបានលេចធ្លាយនៅលើអ៊ីនធើរណេត ។

យោងតាមរបាយការណ៍ពី Chinese media, បុរសម្នាក់រស់នៅ Weifang, ខេត្ត Shandong បានចូលរួមនៅក្នុងការប្រកួតរាំងមួយក្នុងតំបន់ កាលពីខែមិថុនា ។ ក្នុងអំឡុងពេលរាំ គាត់បានសង្កេតឃើញទស្សនិកជនមួយចំនួន បានកំពុងថតរូបគាត់, ហើយគាត់ក៏ការព្រួយបារម្ភថា រូបភាពរាំមិនទាន់សម័យរបស់គាត់ លេចធ្លាយនៅលើអ៊ីនធើរណេត ដែលធ្វើឲ្យគេមើលគាត់ដូចជាមនុស្សឆ្កួត ។

ហេតុដូច្នេះ ដើម្បីកុំឲ្យរូបភាពអាក្រក់មើលរបស់គាត់លេចធ្លាយ, គាត់ក៏បានសម្រេចចិត្តធ្វើរឿងនេះ តាមរយៈការបំផ្លាញខ្សែអ៊ីនធើរណេត ។

បុរសរូបនេះបានកំណត់គោលប្រអប់ខ្សែអ៊ីនធើរណេតចំនួន ៤ កន្លែង ដែលគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនាគមន៍ China Telecam នៅ Weifang ខេត្ត Shandong និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈនេះគិតជាទឹកប្រាក់ ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ។

ជាចុងក្រោយ បុរសរូបនេះត្រូវបានចាប់ខ្លួន យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕


Related Posts