ធី សុវណ្ណថា​ បន្តរិះគន់​មេបក្សប្រឆាំង

ខេត្តកណ្តាល ៖​ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ​កញ្ញា ធី​ សុវណ្ណថា ​បន្តចាត់ទុកលោក​ សម រង្ស៊ី ​និង លោក កឹម សុខា ថាជាមេដឹកនំា​កំសាកមិនទទួលខុសត្រូវ​ចំពោះទង្វើរបស់ខ្លួន ។

ជាមួយគ្នានេះដែរ​នៅក្នុងវេទិកាសាធារណៈស្តីពី​សិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ ​រៀបចំឡើងដោយ​អង្គការយុវជនកិច្ចការសង្គម នៅស្រុកកោះធំ​ ដែលមានអ្នកចូលរួម១៧០០នាក់​ កាលពីព្រឹកថ្ងៃទី២៨​ សីហា ២០១៦ ​ប្រធានអង្គការយុវជនកិច្ចការសង្គម ​ក៍បាន​ទាមទារឲ្យរាជរដ្ឋាភិបាល​បន្តអង្កេតនិង​ដកតំណែងមន្រ្តីខិលខូចប្រព្រឹត្តអំពើពុករលួយ ​និង ​បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅ​គ្រប់ទីជនបទក្នុង​ខេត្តនានា ​ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល​ក្នុងការ​ធ្វើដំណើរ កាត់បន្ថយពេលវេលា​និងដឹកជញ្ជូនទំនិញ ។

សូមបញ្ជាក់ផងដែរថា​ គិតត្រឹមវេទិកានៅស្រុកកោះធំកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ​ គឺជាវេទិកាទី៣១ហើយ ​ដែលអង្គការយុវជន​កិច្ចការសង្គម ​ដឹកនំាដោយកញ្ញា ​ធី សុវណ្ណថា ​បានរៀបចំឡើង​នៅក្នុងខេត្តនានាដោយមានប្រជាពលរដ្ឋចូលរួម​សរុប​រាប់ពាន់នាក់ ដើម្បីស្តាប់បញ្ហារបស់ប្រជាពលរដ្ឋចូលរួម​និងទទួលយកសំណូមពរនានា​ទៅពិនិត្យលទ្ឋភាពដោះស្រាយ​តាមលទ្ឋភាពរបស់អង្គការ ឬ ​ក៍ដាក់ជូនរាជរដ្ឋាភិបាល​បន្តដោះស្រាយ ៕