ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ

6 Videos


ចំរើន សុភ័ក្ត្រ បានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកស្ងាត់ៗកាលពីថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ ២០១៦ ជាមួយលោក អៀង ស៊ីធុល ។ តាមគម្រោង ចំរើន សុភ័ក្ត្រ ត្រូវសម្តែងនៅសហរដ្ឋអាមេរិករយៈពេល ២ ខែ ប៉ុន្តែបើមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន នាងអាចនឹងពន្យាពេលនៃការវិលត្រឡប់ ។

ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ

នេះមិនមែនជាលើកទីមួយនោះទេ ដែល ចំរើន សុភ័ក្ត្រ ចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះ សរុបមកនាងចេញទៅទីនោះបានចំនួនបីលើករួចមកហើយ។ រាល់ពេលចេញទៅសម្តែងម្តងៗតែងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ ដូច្នេះហើយ ទើបគេអញ្ជើញនាងចេញទៅសម្តែងនៅទីនោះ ញឹកញាប់បំផុត ។

ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ

ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងមួយរូប ដែលមានជំនាញច្រើន នាងមិនត្រឹមតែច្រៀង ចម្រៀងសម័យនិងបុរាណបានល្អនោះទេ ។ ជាក់ស្តែងនៅក្នុងការចេញទៅសម្តែងនៅអាមេរិកលើកនេះ ចំរើន សុភ័ក្ត្រ ក្រៅពីច្រៀង នាងត្រូវសម្តែងនូវរបាំមួយចំនួន និងច្រៀងយីកេរ្តិ៍និងស្មូត ដើម្បីឲ្យប្លែកសមទៅនឹងពេលវេលានៃបុណ្យភ្ជុំបិណ្ឌខ្មែរនៅពេលខាងមុខ ។

ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ

ចំរើន សុភ័ក្ត្រ ពិតជាត្រូវប៉ាន់ ក្នុងការចេញទៅសម្តែងនៅសហរដ្ឋអាមេរិកខ្លាំងណាស់ ។ នៅឆ្នាំ ២០១៧ ខាងមុខនេះ នាងគ្រោងនឹងចេញទៅសម្តែងនៅទីនោះ សារជាថ្មីម្តងទៀត ។

ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ

គួរបញ្ជាក់ផងដែរថា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀង នៅក្នុងផលិតកម្មភ្លេងរីខត បទចម្រៀងរបស់នាងជាច្រើន កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ។ ឆ្នាំនេះ ចំរើន សុភ័ក្ត្រ មានវ័យ ២៥ ឆ្នាំហើយ ៕ អាលីណា

ចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗចំរើន សុភ័ក្រ្ត ចេញទៅអាមេរិកស្ងាត់ៗ