មូល​ហេតុ​ដែល​នាំ​ឲ្យ​បុរស​ និង​ស្ត្រី​មិន​អាច​មាន​កូន

នៅសម័យទំនើបនេះ ករណីគ្មានកូនត្រូវបានជួបប្រទះជាញឹកញាប់។ ជាទូទៅ បញ្ហានេះ កំហុសត្រូវបានទម្លាក់ទៅលើស្ត្រីភេទ តែការពិតទាំងបុរសនិងស្ត្រីអាចជាមូលហេតុនាំឲ្យគ្មានកូនដូចគ្នា។ នៅពេលដែលគូស្វាមីភរិយានៅបន្តរួមភេទជាធម្មតាដោយគ្មាន ប្រើវិធីការពារកំណើត តែក្នុងរយៈពេល២ឬ៣ឆ្នាំហើយនៅតែពុំឃើញមានការបង្កកំណើត នេះជាសញ្ញាថាគ្មានកូនហើយ។

មូល​ហេតុ​ដែល​នាំ​ឲ្យ​បុរស​ និង​ស្ត្រី​មិន​អាច​មាន​កូន

ចំពោះបុរសមានកត្តាពីរដែលនាំឲ្យគ្មានកូន គឺដោយសារ ពងស្វាសគ្មានសមត្ថភាពផលិតមេជីវិតឈ្មោល និងការរាំងស្ទះផ្លូវធ្វើដំណើររបស់មេជីវិតឈ្មោល។ ក្នុងនោះ ដោយសារតែពងស្វាសរងរបួសតាំងពីកំណើត ឬពងស្វាសមិនធ្លាក់ចុះក្នុងថង់ទ្រពង ឬមកពីពងស្វាសរួញឡើងលើ ដោយសារតែប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ និងកត្តាផ្សេងទៀតមកពីធ្លាប់មានជំងឺដូចជាកញ្ជ្រឹល គ្រុនចាញ់ រលាកសួត តែគ្រោះថ្នាក់បំផុតគឺជំងឺក្រឡទែន។

ករណីមួយទៀត ការរាំងស្ទះតាមផ្លូវធ្វើដំណើររបស់មេជីវិតឈ្មោល។ រោគសញ្ញានេះត្រូវក្រឡេកមើលទៅកុមារភាព វិញ បើនៅតូចមានការពិបាកនោម នៅពេលធំឡើងអាចកើតជំងឺនេះហើយ។

ចំពោះស្ត្រីគ្មានកូនវិញអាចមានមូលហេតុដូចជា ដោយសាររងរបួសដៃស្បូន រលាកបណ្ដាសរីរាង្គខាងក្នុង រងរបួសនៅបរិវេណទ្វារមាសឬមានរោគធ្លាក់ស្បូន ដោយសារសន្ទះព្រហ្មចារីក្រាស់ពេកដោយសារតែមានជំងឺទាំងឡាយនៅត្រង់បរិវេណពោះ ឬអាងត្រគាកដែលស្ថិតនៅក្បែរបំពងនាំពង៕

ប្រភព ៖ cambomag

  • មូល​ហេតុ​ដែល​នាំ​ឲ្យ​បុរស​ និង​ស្ត្រី​មិន​អាច​មាន​កូន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:សុខភាព
Tags: