សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា

ខេត្តកណ្តាលះ មានការភ្ញាក់ផ្អើលមួយ ដែលអ្នកស្រុកអ្នកភូមិមានការសោកសង្រេង អាណិតអាសូរដល់គ្រួសារសព២គ្រួសារ ដែលត្រូវជាបងថ្លៃប្អូនថ្លៃ នឹងគ្នាហើយស្លាប់ក្នុងថ្ងៃតែមួយ គ្រាន់តែខុសម៉ោង និងពេលវេលាបន្តិចបន្តួចប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិឈើទាល ឃុំព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បុរសដែលត្រូវជាបងថ្លៃ មានឈ្មោះ សុខ យ៉ន អាយុ៧៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ចំណែកស្រ្តី ជាប្អូនថ្លៃ មានឈ្មោះ ថន វឿង អាយុ៦៤ឆ្នាំ ប្តីរបស់គាត់ឈ្មោះ សុខ យ៉យ ត្រូវជាប្អូនរបស់សព សុខ យ៉ន រស់នៅក្នុងភូមិ ឃុំជាមូយគ្នារបងផ្ទះជាប់គ្នា ។

សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា

ក្នុងការបាត់បង់ជីវិតបុរស់ស្ត្រីខាងលើ អ្វីដែលអ្នកស្រុកអ្នកភូមិចាប់អារម្មណ៍ហើយអាណិតអាសូរខ្លាំង គឺបុរស់សុខ យ៉យ ដែលជាប្តីសព្វ ស្រ្តីថន វឿង ដែលគាត់ម្នាក់ឯងរត់ឆ្លេឆ្លាចុះឡើង ដោយម្ខាងសពបងបង្កើត និងម្ខាងទៀតសព្វប្រពន្ធ ។
លោកអាចារ្យ ឈិត ឈុត ដែលជាអាចារ្យយូគី ប្រចាំនៅក្នុងភូមិ បានដឹកនាំបុណ្យសព្វបុរសស្ត្រីទាំងពីរបានប្រាប់អ្នកយកព័ត៌មានកាសែនគរវត្តថា សពទាំង២ បងថ្លៃប្អូនថ្លៃខាងលើនេះ គាត់ជាអ្នកដឹកនាំបញ្ជូនវិញ្ញាណក្ខន្ធពួកគេទៅកាន់បរលោក ។

លោកអាចារ្យអះអាងថា មិនបាច់មានអាចារ្យយូគី២នាក់ទេ ដោយគាត់ធ្វើតែម្នាក់គាត់គ្រប់គ្រាន់ហើយ ដោយម្យ៉ាងសម្លេងមេក្រូមិនចាក់ច្របូកច្របល់គ្នាសូត្រធម៌បញ្ជូនកុសល គឺម្តងម្នាក់ ។
លោកអាចារ្យ ឈិត ឈុត បានបញ្ជាក់ថា សពបុរស់ សុខ យ៉ន បានបញ្ចុះនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ចំណែកសព ស្រី្ត ថន វឿង ត្រូវបានបូជានៅយប់ថ្ងៃទី២៩ ថ្ងៃ ខែ ឆ្នាំដដែល ។
គួបញ្ជាក់ផងដែរថា សពបុរសខាងលើនេះ ស្លាប់ដោយជំងឺចាស់ ចំណែកស្រ្តីថន វឿង ស្លាប់ដោយជំងឺរោគថ្លើម ៕

សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា
ប្រភព ៖ nokorwatnews