បុណ្យ​បេតិកភណ្ឌ​ត្រៀម​ធ្វើ​ឡើង​៣​ថ្ងៃ​នៅ​ភ្នំពេញ

បុណ្យ​បេតិកភណ្ឌ​ត្រៀម​ធ្វើ​រយៈ​ពេល​៣​ថ្ងៃ​នៅ​ភ្នំពេញ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សមាគម​សិល្បៈ​មរតក ហ្វូណន ដោយ​មាន​ការ​បង្ហាញ​នូវ​ទម្រង់​សិល្បៈ​សំខាន់ៗ​ដូច​ជា របាំ​ព្រះ​រាជទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្ខោន​ខោល និង​ទម្រង់​សិល្បៈ​ជា​ច្រើន​ប្រភេទ​ទៀត។

 

បើ​តាម​លោក ស៊ុប សក្ខ័រា ប្រធាន​សមាគម​ខាង​លើ​បាន​និយាយ​ថា បុណ្យ​បេតិកភណ្ឌ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​តុលា​ខាង​មុខ​នៅ​សាល​សន្និសីទ​ចតុមុខ ហើយ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​មហាជន​ទូទៅ​បាន​សិក្សា​ស្វែងយល់​នូវ​សម្បត្តិ​បេតិកភណ្ឌ​ជា​ការ​បន្សល់​ទុក​របស់​ដូន​តា​បុព្វបុរស។

 

ចង់​ដឹង​ថា អ្វី​ជា​បុណ្យ​បេតិកភណ្ឌ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖