តារា​ឆ្នើមថៃ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ រំជួលអ្នកគាំទ្រ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ឆ្នើម​​ប្រកបដោយ​រូបសម្បត្តិ​ស្រស់​ឆើតឆាយ​ កញ្ញា ​Pancake ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ សារ​ជា​ថ្មី​ដើម្បី​ចូលរួមសម្តែង ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ក្លិប​កម្សាន្ត​ល្បី​មួយ​​ក្នុងរាជធានីភ្នំពេញ ​បន្ទាប់​រៀបចំ​ស្ថាបនា​ឡើង​វិញ​ ដែល វត្តមាន​​របស់តារា​សម្តែង​ល្បី​​​ថៃ​នេះ​ បាន​ទាក់ទាញ​ដល់​តារា​កម្ពុជា​ជា​ច្រើន​ នាំ​គ្នា​ចូលរួម​ជាមួយ​កម្មវិធី​ផងដែរ ។

ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា ​២០១៦​ កញ្ញា​ Pancake ​បាន​មក​សម្តែង​នៅ​ក្នុង​ក្លិប​កម្សាន្ត​​មួយ​​ RCA Club ដែល​មាន​អ្នក ចូលរួម​ទស្សនា​រាប់រយ​នាក់​ ព្រមទាំង​ឃើញ​មាន​តារា​សម្តែង​ពិធីករ​ជា​ច្រើន​រូប​នៅ​កម្ពុជា​ មក​បង្ក​កម្មវិធី​ឱ្យ​ជក់ចិត្ត​ថែម​ទៀត​ផង​។​

ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​​របស់​ក្លិប ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​របស់​ភ្ញៀវ​កិត្តិ​យស​ ដែល​បាន​ជឿ​ទុកចិត្ត​ចំពោះ​សេវាកម្ម​​លំដាប់​ពិភព​លោក​ ព្រមទាំង​ការ​គាំទ្រ​ក្រុម​តន្ត្រី​​ ​ដែល​ទាន់សម័យ​ត្រូវចិត្ត​អ្នក​កម្សាន្ត​ ។ ​ជា​ពិសេស​ ដើម្បី​ប្តូរ​មុខ​មាត់​ថ្មី​ ក្នុង​ការ​រចនា​ផ្ទៃ​ខាងក្នុង​​សាល​កម្សាន្ត​ឱ្យមាន​លក្ខណៈ​ទាក់ទាញ ​។

​​កម្មវិធី​​​ធ្វើឱ្យប្លែក ​ព្រោះ​ក្លិ​បបាន​អញ្ជើញ​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ពេញ​ប្រទេស​ថៃ​ កញ្ញា​Pancake ​មក​ជា​ថ្មី​ម្តងទៀត ​ដើម្បី​បំពេញ​តាម​សំណូមពរ​ទស្សនិកជន​ និង​ភ្ញៀវ​ដែល​ជួយ​គាំទ្រ​​​រហូត​មក ​។ ​នេះ​ជា​លើក​ទី​៣​ ដែល​ក្លិប​កម្សាន្ត​មួយ​នេះ ​បាន​​នាំ​កញ្ញា​Pancake ​មក​សម្តែង​ ដោយ​តារា​ស្រី​រូប​នេះ​ គាត់​ពេញចិត្ត​ផ្តល់​វត្តមាន​គ្រា​ធ្លាប់​ដឹង​ថា ​បងប្អូន​យើង​គាត់​ចង់ឱ្យ​នាង​មក​សម្តែង ​។​

ជា​ការ​មើលឃើញ​កញ្ញា​ផេង​ ខេ​ក បាន​បង្ហាញ​វត្តមាន​ក្នុង​ឈុត​សំលៀក​បំពាក់​ប្រណិត​ស្រស់​សោភា​មិន​ឆើតឆាយ​តែ​គួរ​ឲ្យ​ទាក់​ទាញ​ ។ ​កញ្ញា​បាន​សម្តែង​ចម្រៀង​ និង​ច្រៀង​ចំនួន​៥​បទ​ មាន​មនោសញ្ចេតនា​ និង​ញាក់​ ធ្វើ​ឱ្យ​​ភ្ញៀវ​សប្បាយ​រីករាយ ​ព្រមទាំង​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​បន្ថែម​ទាំង​រវាង​ប្រទេស​ទាំង​ពីរ​ ។

​លោក​ប៊ុ​ន​ ហេង ជាអ្នកមើលការក្លឹប បានឱ្យ​ដឹងថា ​ក្រៅពី​នេះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​តារា​កម្ពុជា​យើង​ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​ឲ្យ​តម្លៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បង្ហាញ​ពី​សភាព​បរិយាកាស​អ៊ូរអរ​បន្ថែម​ទៀត ​ជាមួយ​ក្លិប​របស់​យើង​ ។ ​