កូរ៉េខាងត្បូងទទួលស្គាល់ជោគជ័យ នៃការបាញ់មីស៊ីលកូរ៉េខាងជើង និងត្រៀមបញ្ចេញនាវាមុជទឹក នុយក្លេអ៊ែរ ដើម្បីទប់ទល់

កូរ៉េខាងត្បូងទទួលស្គាល់ជោគជ័យ នៃការបាញ់មីស៊ីលកូរ៉េខាងជើង និងត្រៀមបញ្ចេញនាវាមុជទឹក នុយក្លេអ៊ែរ ដើម្បីទប់ទល់
(សេអ៊ូល)៖ គណបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងត្បូង បានដាក់សំណើរមួយទៅកាន់ អគ្គមេបញ្ជាការយោធា ឲ្យពិនិត្យមើលចំពោះចំណាត់ការពិសេសដែលអាចទៅរួច ដូចជាការបញ្ចេញ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីការពារដែនសមុទ្រពីការបង្កហេតុនានា ពីសំណាក់កូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលចេញពី នាវាមុជទឹកដោយជោគជ័យ ថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា។

លោក Chung Jin-suk គណប្រធាននៃគណបក្សកាន់អំណាច Saenuri បាននិយាយថា បន្ទាប់ពីបក្ស របស់លោកបានបញ្ចប់នូវកិច្ចប្រជុំនោះ សមាជិកគ្រប់គ្នាបានស្វែងយល់ថា ការបាញ់គ្រាប់មីស៊ីល ចេញពីនាវា មុជទឹក (មីស៊ីលSLBM) នោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់ ប្រទេសកូរ៉េខាងត្បូង និងតំបន់អាស៊ីភាគឦសាន ហើយ SLBM វាពិតជាពិបាកឲ្យបច្ចេកវិទ្យា ធ្វើការចាប់សញ្ញាថា វាត្រូវបានបាញ់ ចេញពីទីណាខ្លាំងណាស់ មិនដូចទៅនឹងគ្រាប់មីស៊ីល ដែលត្រូវបានបាញ់ចេញពី លើដីនោះឡើយ។

កូរ៉េខាងត្បូងទទួលស្គាល់ជោគជ័យ នៃការបាញ់មីស៊ីលកូរ៉េខាងជើង និងត្រៀមបញ្ចេញនាវាមុជទឹក នុយក្លេអ៊ែរ ដើម្បីទប់ទល់

គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីល SLBM ចេញពីនាវាមុជទឹក នៅតំបន់ឆ្នេរភាគ ខាងកើតរបស់ខ្លួននោះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា វាបានហោះក្នុងរយៈចម្ងាយ ៥០០គីឡូម៉ែត្រ ឆ្លងកាត់ដែនសមុទ្រជប៉ុន ដែលលើសពីការរំពឹងទុកពីមុនគឺតែ៣០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយដែលប្រការ នេះ ត្រូវបានកូរ៉េខាងត្បូងលើកឡើងថា ពិតជាភាពជោគជ័យ របស់ទីក្រុងព្យុងយ៉ាងប្រាកដមែន។

កូរ៉េខាងត្បូង បានបង្ហាញក្តីព្រួយបារម្ភថា បច្ចេកវិទ្យា SLBM របស់កូរ៉េខាងជើងនេះ នឹងបង្កការគំរាមធ្ងន់ធ្ងរ ក្នុងកម្រិតថ្មីមួយទៀត មកលើកូរ៉េខាងត្បូង ពីព្រោះថាបច្ចេកវិទ្យា ស្ទាក់ចាប់គ្រាប់មីស៊ីល ពេលនេះ វាពិបាកនៅក្នុងការចាប់សញ្ញាណាស់ ប្រសិនបើគ្រាប់មីស៊ីលនោះត្រូវបានបាញ់ចេញពីក្នុងទឹក។ លោក Chung បាន រំលឹកថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ត្រូវបានធ្វើការផលិត កាលពីឆ្នាំ ២០០៣ ហើយឥឡូវនេះ វាគួរតែដល់ពេលដែលត្រូវយកមក ប្រើប្រាស់ហើយ៕

កូរ៉េខាងត្បូងទទួលស្គាល់ជោគជ័យ នៃការបាញ់មីស៊ីលកូរ៉េខាងជើង និងត្រៀមបញ្ចេញនាវាមុជទឹក នុយក្លេអ៊ែរ ដើម្បីទប់ទល់

ប្រភព៖ india, Fresh News

  • កូរ៉េខាងត្បូងទទួលស្គាល់ជោគជ័យ នៃការបាញ់មីស៊ីលកូរ៉េខាងជើង និងត្រៀមបញ្ចេញនាវាមុជទឹក នុយក្លេអ៊ែរ ដើម្បីទប់ទល់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: