តើ​អ្នក​ដឹង​ទេ​ថា​ ៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​មាន​ប្រភព​មក​ពី​មាត់​អ្នក​ដែរ​ឬទេ?

តើ​អ្នក​ដឹង​ទេ​ថា​ ៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​មាន​ប្រភព​មក​ពី​មាត់​អ្នក​ដែរ​ឬទេ?

មនុស្សជាច្រើនមិនដឹងថាតើសុខភាពមាត់ធ្មេញរបស់ពួកគេអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់ពួកគេនោះទេ។៨០%នៃជំងឺរ៉ាំរ៉ៃគឺកើតឡើងពីក្នុងមាត់ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរធ្វើការសម្អាតតាមបែបធម្មជាតិជាប្រចាំថ្ងៃ។

លក្ខខណ្ឌមួយចំនួនដូចជាជំងឺអញ្ចាញធ្មេញ ដង្កូវស៊ីធ្មេញ ខ្យល់ដង្ហើមមិនល្អ បញ្ហារំលាយអាហារនិងសូម្បីតែជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមតែងតែបង្ហាញពីអតុល្យភាពគីមីជីវៈនៅក្នុងមាត់និងនៅក្នុងរាងកាយរបស់អ្នក។

ការសិក្សាជាច្រើនបានផ្សារភ្ជាប់ជំងឺមាត់ធ្មេញទៅនឹងជំងឺរ៉ាំរ៉ៃ។ ជំងឺអញ្ចាញធ្មេញនិងជំងឺមាត់ធ្មេញផ្សេងទៀតបង្កើតការរលាករ៉ាំរ៉ៃថ្នាក់ទាបក្នុងខ្លួនរបស់អ្នកតែអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ យោងតាមលោកវេជ្ជបណ្ឌិត Curatola បានមានប្រសាសន៍ថា “ការរលាកនេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និង ជះផលអាក្រក់ខ្លាំងទៅលើប្រព័ន្ធសរីរាង្គធំណាមួយ ពីត្រឹមជំងឺភ្លេចភ្លាំងបាត់ការចងចាំទៅជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម” ។ ដូច្នេះដំណោះស្រាយសុខភាពមាត់ធ្មេញរបស់អ្នកគឺជាជំហានដ៏សំខាន់ហើយវាចាប់ផ្តើមជាមួយនឹងរបបអាហាររបស់អ្នក។

ប្រភព ៖ cambomag

  • តើ​អ្នក​ដឹង​ទេ​ថា​ ៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​មាន​ប្រភព​មក​ពី​មាត់​អ្នក​ដែរ​ឬទេ?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ចំនេះដឹង
Tags: