ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ

ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ

តើអ្នកដឹងទេថាអង្ករផ្ទុកអត្ថប្រយោជន៏អ្វីខ្លះដល់សុខភាពស្បែក? នេះដោយសារតែអង្ករផ្ទុកទៅដោយសារធាតុអាស៊ីដ Linoleic និង Squalene ដែលមានឥទ្ធិពលដល់ការបញ្ចេញសារធាតុពុល និង ជួយអោយការផលិតខូឡាជេននៅក្នុងស្បែក។ សារធាតុ Squaleneមានតូនាទីការពារស្បែកដែលបំផ្លាញដោយកម្តៅថ្ងៃធ្វើអោយជ្រីវជ្រួញ។ អង្ករមានឥទ្ធិពលដ៏អស្ចារ្យក្នុងការកែរបញ្ហាស្បែកឡើងវិញហើយរូបមន្តម៉ាសបាយនិងទឹកអង្ករខាងក្រោមនេះនឹងជួយកែរបញ្ហាស្បែកជ្រីវជ្រួញនិងធ្វើអោយស្បែកភ្លឺស្រស់ថ្លាថែមទៀតផង។

ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ

គ្រឿងផ្សំ៖
-អង្ករ៣ស្លាបព្រាបាយ
-ទឹកដោះគោឆៅ១ស្លាបព្រាបាយ
-ទឹកឃ្មុំ១ស្លាបព្រាបាយ
វិធីធ្វើ៖
១. លាងអង្ករដោយទុកទឹកអង្ករ១ឡែកដើម្បីប្រើការនៅពេលក្រោយហើយដាក់អង្ករដាំអោយទៅជាបាយមិនត្រូវរឹងពេកឫទន់ពេកនោះទេ។
២. បន្ទាប់ពីបាយឆ្អិនហើយត្រូវដាក់ទឹកដោះគោឆៅក្តៅចូលហើយកូរអោយទៅជាល្បាយបន្ទាប់ពីកូរល្បាយទាំង២មុខនេះសព្វហើយដាក់ទឹកឃ្មុំចូលកូរអោយសព្វម្តងទៀត។
៣. លាងសម្អាតមុខអោយស្អាតបន្ទាប់មកយកល្បាយម៉ាសនេះមកលាបនៅលើផ្ទៃមុខអោយសព្វទុកចោលអោយស្ងួតប្រហែល២០នាទី
៤. បន្ទាប់ពីទុកចោល២០នាទីហើយលាងមុខដោយទឹកអង្ករដែលយើងបានទុកប្រើការនៅពេលក្រោយនោះជាការស្រេច។ សូមអនុវត្តន៏អោយបាន១សប្តាហ៏ម្តងដើម្បីទទួលបានស្បែកមុខក្មេងជាងវ័យ១០ឆ្នាំ៕

ប្រភព ៖ cambomag

  • ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ចំនេះដឹង
Tags: