វាយក្មេងស្រី ៩ ឆ្នាំ ឱ្យសន្លប់ រួចរំលោភនាងយ៉ាងព្រៃផ្សៃ

6 Videos


កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ ដោយមានយុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈពេលកំពុងអង្គុយផឹកស្រា នៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដោយចោទប្រកាន់ថា បានរំលោភក្មេងស្រីអាយុ៩ឆ្នាំរហូតបានសម្រេច ។

ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ គុំ ដួង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំណែកក្មេងស្រីរងគ្រោះ ទើបតែមានអាយុ៩ឆ្នាំប៉ុណ្ណោះ ។

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីជនសង្ស័យផឹកស្រាជាមួយមិត្តភក្តិ ៤-៥ នាក់ តាំងពីព្រឹករហូតស្រវឹង នៅវេលាម៉ោង ១១ ព្រឹក ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ពេលដើរត្រឡប់ទៅផ្ទះ ជនសង្ស័យក៏ឃើញក្មេងស្រីរងគ្រោះកំពុងអង្គុយញ៉ាំបាយ ក៏ចូលទៅសួរថា ឪពុកម្តាយឯងនៅផ្ទះដែរទេ ? ក្មេងស្រីរងគ្រោះឆ្លើយថាមិននៅទេ ពេលនោះដោយឃើញសភាពស្ងាត់ល្អជនសង្ស័យក៏បបួលក្មេងស្រីរងគ្រោះទៅរកឪពុករួចពរចូលទៅក្នុងព្រៃសុំរួមភេទ តែនាងមិនព្រម ជនសង្ស័យក៏វ៉ៃនាងឡើងដេកនឹងដីរួចច្របាច់ករហូតសន្លប់ ទើបធ្វើសកម្មភាពរំលោភស្រេចតែនឹងចិត្តរហូតបានសម្រេច ។

បន្ទាប់ពីក្មេងស្រីរងគ្រោះដឹងខ្លួនពីសន្លប់វិញ នាងក៏ដើរត្រឡប់មកផ្ទះវិញ ត្រូវបានអ្នកជិតខាងឃើញ ខ្លះក៏ដាក់នាងឲ្យដេក ខ្លះក៏ទៅប្រាប់ម្តាយនាង ដែលនៅកន្លែងប្រជុំ ។ ពេលម្តាយនាងមកដល់ដោយឃើញមានស្នាមរបួស និងហូរឈាមតាមទ្វារមាសខ្លាំងពេក ក៏បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព រួចដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។

វាយក្មេងស្រី ៩ ឆ្នាំ ឱ្យសន្លប់ រួចរំលោភនាងយ៉ាងព្រៃផ្សៃ

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតាមការចង្អុលបង្ហាញរបស់ក្មេងស្រីរងគ្រោះ នៅពេលជនសង្ស័យកំពុងអង្គុយផឹកស្រា ។

ជនសង្ស័យបានសារភាពប្រាប់ប៉ូលីសថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីនេះពិតប្រាកដមែន ៕

សុថាត់