កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

រឿង​ថ្មី​របស់​មហា​ហង្ស “ស៊ូភើម៉ាំ” តួ​ដែល​ធ្វើឲ្យ​ផ្ទៃរឿង​ទាំងមូល​ទទួល​បាន​ការ​ចាប់អារម្មណ៍​នោះ​ គឺ​អ្នកនាង កាតុ និង នាង​ខ្ញុង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ភិន សុដាលីស។ តួ​ស្រី​ទាំង​ពីរ​នេះ ចាប់​ផ្ដើម​កុង​គ្នា​តាំង​ពី​ថ្ងៃ​ក្រុង​ពាលី មុន​ក្នុង​សាច់​រឿង​ទៅ​ទៀត។

 

កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ម្សិលមិញ ​អ្នកនាង សុខ ចាន់ធីតា និង ខ្ញុង ចាប់ផ្ដើម​បញ្ចេញ​កាយវិការ​ ក៏​ដូចជា​ចាក់​ពាក្យ​សម្ដី​គ្នា​ ទាំង​មិន​ទាន់​ចាប់ផ្ដើម​ថត។ ទាំង កាតុ និង ខ្ញុង បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា “ស៊ូភើម៉ាំ” គឺជា​រឿង​ដំបូង​ដែល​អ្នក​ទាំងពីរ​ប៉ះ​គ្នា តែ​កន្លង​មក ពួក​គេ​​ក៏​ធ្លាប់​ជួប​ពាក្យ​សម្ដី​គ្នា​នៅ​លើ​ឆាក​ទូរទស្សន៍​ផង​ដែរ។

 

ដាលីស បាន​ប្រាប់​ត្រួស​ៗ​ ពី​​សាច់រឿង​ទាំង​មូល​ថា​តារា​កំប្លែង​សុខ ចាន់ធីតា ​ជា​ម្ដាយ​តួឯក​ស្រី​ដែល​សម្ដែង​ដោយ សុខ សោម៉ាវត្តី និង​នាង ខ្ញុង។ តួឯក​ប្រុស​គឺ​នាយ គ្រឿន ហើយ​អ្នក​ម្ដាយ​ទាំងពីរ​ មិន​ត្រូវ​គ្នា​ឡើយ តែ​កូន​ៗ​បែរ​ជា​ស្រលាញ់​គ្នា។ អ្នក​តំណាង​ផលិតកម្ម​ខាង​លើ​ បាន​បន្ថែម​ទៀត​ថា ​ក្នុង​រឿង​តារា​កំប្លែង​ស្រី​ទាំងពីរ ​ជា​ចំណុច​ទាក់ទាញ​បំផុត​នៅ​ក្នុង​សាច់រឿង ព្រោះ​តាម​បំបែកបំបាក់​កូន​មិន​ឲ្យ​ស្រលាញ់​គ្នា។

 

“ស៊ូភើម៉ាំ” មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​​ជាច្រើន​ដូចជា សុខ សោម៉ាវត្តី នាយ ពែកមី ក្រូច គ្រឿន កាតុ  នាង​ខ្ញុង និង​តារា​ល្បី​ៗ​​ដទៃ ទៀត ។ខាង​មហា​ហង្ស​បាន​ឲ្យ​ដឹង​ទៀត​ថា “ស៊ូភើម៉ាំ” ត្រៀម​ចំណាយ​ទុន​ជិត ១០ ម៉ឺន​ដុល្លារ និង​អាច​ប្រញាប់​ឲ្យ​បាន​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​នេះ៕

 

 

កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

ចុច​អាន៖មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

 

អត្ថបទ៖ទ្រី រ៉ាវី