មិនធម្មតាមែន! សូម្បីសម្រេចតេជោក៏សរសើរប្អូនស្រី ចន ដាវណ្ណ ដែរថា…

បេក្ខនារីម្នាក់ កំពូលកូរ ជាមួយនឹងវោហាសព្ទរបស់នាង បានធ្វើឲ្យគណៈកម្មាការសើចកល់ពេញឆាក Cambodian idol តែម្តង។ កញ្ញា ចន ដាវណ្ណ ជាបេក្ខនារីមានសម្លេងពីរោះ និងចេះស្មូតថែមទៀតផង។

បេក្ខនារីមួយនេះបានធ្វើឲ្យគណៈកម្មាការសួរនាំមិនចេះចប់ ហើយថែមទាំងបាញ់ពាក្យសំដីដាក់ JUDGE Cambodian idol វិញ ទាំងភាពក្លាហានតែម្តង។ មិនត្រឹមតែមកប្រលងចម្រៀងទេ តែហ៊ាននិយាយតថ្លៃជាមួយ Judge ថែមទៀត។

ទេពកោសល្យរបស់ប្អូនស្រីបានធ្វើឲ្យសម្តេចពេញចិត្តជាខ្លាំង រហូតដល់ចេញ Status Post នៅលើ Facebook page ថា៖ “មិននឹកស្មានថាក្មួយស្រីមានសមត្ថភាព និងទេព្យកោសល្យបែបនេះ ដែលអុំប្រុសអុំស្រីសុំកោតសរសើរដោយស្មោះ។ សុំកោតសរសើរក្រុមហ៊ុនទូរទស្សន៍ហង្សមាស និងក្មួយ ព្រាប សុវត្ថិ ក្មួយណុប បញ្ញារិទ្ឋ ក្មួយ ឱក សុគន្ធកញ្ញា ក្មួយ ឆន សុវណ្ណរាជដែលបង្កើតបរិយាកាសដ៏សប្បាយរីករាយនេះឡើង។”

ឆ្លៀតក្នុងឳកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទៀតថា៖ “ខ្ញុំសូមអរគុណលោក អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៌ហង្សមាសដែលផ្តល់សិទ្ឋិផ្សាយនៅលើផេកខ្ញុំ៕”

ប្រភព៖ komsan.khmer-note

 


មិនធម្មតាមែន! សូម្បីសម្រេចតេជោក៏សរសើរប្អូនស្រី ចន ដាវណ្ណ ដែរថា…

សៀវ ឡុងនី និងមិត្តប្រុស បង្ហាញភាពផ្អែមល្ហែមក្នុងថ្ងៃខួបកំណើត

មិនធម្មតាមែន! សូម្បីសម្រេចតេជោក៏សរសើរប្អូនស្រី ចន ដាវណ្ណ ដែរថា…

ប្រវត្តិស្នេហាដ៏ផ្អែមល្ហែមរបស់លោក បារ៉ាក់ អូបាម៉ា និងភរិយា ដែលមិនសូវមានអ្នកដឹង