អាណិត​ណាស់ ! បុរស​ឡើងត្នោត​ម្នាក់​របូតដៃ​ធ្លាក់ ស្លាប់​នៅ​មន្ទីរពេទ្យ

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ថា បុរស​ម្នា​ក់បានរ​បួ​តដៃ​ធ្លាក់​ពីលើ​ដើម​ត្នោត បណ្ដាល​ឱ្យ​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មណ្ឌល​សុខភាព​ស្រុក​សូទ្រនិគម ខេត្តសៀមរាប តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន បណ្ដាល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ភា្ល​ម​ៗ ។

លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ សំ រ៉ែត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ស៊ីឈ្នួល ឡើងត្នោត រស់នៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ក្នុងភូមិ​រំលោង ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕