ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ស្រវឹង​ជោ​កជាំ​រាល់ថ្ងៃ បានដើរ​​ចេញពីផ្ទះ​បាត់​​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ​សីហា ឆ្នាំ​២០១៦ ដោយ​ប្រពន្ធនឹក​ស្មាន​​ថា ​ចេញ​ទៅ​លេង​ផ្ទះ​បងប្អូន ដោយ​មិន​បាន​តាម​រកទេ ​។ លុះដល់​ថ្ងៃ​ទី​២៧ ​សីហា ​ក៏​មិនឃើញ​មក​ផ្ទះ គាត់​ក៏​​នាំ​កូន​ដើរ​រក​​ ដោយ​នាំ​ទៅ​សួរ​ផ្ទះ​បងប្អូននោះ តែ​ពួក​គាត់​ឆ្លើយ​ថា អត់​ឃើញ​​​មក​ទេ បន្ទាប់​មក​កូន​​​ដើរ​នៅខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ក៏​ប្រទះ​ឃើញ​ស្បែកជើង និង​អាវយឺត​របស់​ឪពុក ក៏រត់​​ទៅ​ប្រាប់​ម្ដាយ​និង​អ្នក​ជិះ​ខាង ឱ្យមក​មើល ទើបនាំ​គ្នា​ចុះ​រាវ​ក្នុង​ស្រះ ក៏​ប្រទះ​ឃើញ​សាកសព​ឪពុក ​(​ជន​រង​គ្រោះ​) ​។

ហេតុ​ការ​ណី​ប្រទះ​ឃើញ​​កើតឡើង​នៅ​ថ្ងៃ​ទី​២៧​ សីហា​ ​២០១៦ ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ ក្នុងភូមិ​កើត​ហេតុ​ខាងលើ​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ​​នេះ​ថា បន្ទាប់​ពី​បានទទួល ដំណឹង​នេះ​​​ភ្លាម​ៗ កម្លាំង​ជំនាញចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ពិនិត្យ​សាកសពឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​លង់ទឹក​ពិតមែន ពីព្រោះ​នៅ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាលថា ជា​ករណី​ឃាតកម្ម​នោះ​ទេ ម្យ៉ាងទៀត​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា ប្តី​គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ស្ត្រីម្នាក់រស់នៅក្នុងភូមិ អូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ បានផឹកស្រាស្រវឹង ហើយបានចុះបេះត្រកួន ក្នុងស្រះទឹកក្រោយផ្ទះ បានបណ្ដាល ឲ្យលង់ទឹកស្លាប់តែម្ដង ។

លោកវរសេនីយ៍ត្រី កោ ស៊ុនកាន់ អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ហង្ស សៀប ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្រុម៩ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ។ ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ហង្ស សៀប សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាត្រូវលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ