បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)

6 Videos


ចន ដាវ៉ាន់ ជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនទាំងអស់ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ដែលក្រោយពីបញ្ចេញសមត្ថភាពរួច នាងត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរពេញៗមាត់ថាមានសមត្ថភាព និង ទេពកោសល្យល្អគួរឱ្យសរសើរ ។

បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសាររំលេចនៅលើផេកផ្ទាល់របស់សម្តេច ថ្លែងកោតសរសើរលើសមត្ថភាពរបស់បេក្ខនារី ចន ដាវ៉ាន់ ថា «មិននឹកស្មានថាក្មួយស្រីមានសមត្ថភាពនិងទេពកោសល្យបែបនេះដែលអ៊ំប្រុសអ៊ំស្រីសុំកោតសរសើរដោយស្មោះ»

បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)

ក្នុងពេលជាមួយគ្នានោះដែរសម្តេច ហ៊ុន សែន ក៏បានឆ្លៀតថ្លែងនូវការកោតសរសើរដល់ក្រុមហ៊ុនទូរទស្សន៍ហង្សមាស និង Judgeទាំងបួនរូបផងដែរថា «សុំកោតសរសើរក្រុមហ៊ុនទូរទស្សន៍ហង្សមាសនិងក្មួយព្រាបសុវត្ថិក្មួយណុបបាយ៉ារិទ្ធក្មួយឱកសុគន្ធកញ្ញាក្មួយឆនសុវណ្ណរាជដែលបង្កើតបរិយាកាសដ៏សប្បាយរីករាយនេះឡើង ។ ខ្ញុំសូមអរគុណលោកអ៊ឹងឆៃងួនអគ្គនាយកទូរទស្សន៍ហង្សមាសដែលផ្តល់សិទ្ធិផ្សាយនៅលើផេកខ្ញុំ»

បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)

គួរបញ្ជាក់ដែរថា បេក្ខនារី ចន ដាវ៉ាន់ គឺជាបេក្ខនារីទីមួយក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ដែលទទួលបានការកោតសរសើរពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការទទួលបាននូវការកោតសរសើរនេះក៏ដោយសារតែ ចន ដាវ៉ាន់ គឺជាបេក្ខនារីម្នាក់ពោរពេញដោយសមត្ថភាព និង ទេពកោសល្យខ្ពស់ ពោលគឺនាងមិនត្រឹមតែច្រៀងពីរោះ និង ស្មូតបានល្អទេ ហើយថែមទាំងបង្កបរិយាកាសសប្បាយៗក្នុងពេលប្រឡងថែមទៀត ៕ សាកល

បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)បេក្ខនារីម្នាក់ ត្រូវបានសម្តេច ហ៊ុន សែន កោតសរសើរ ព្រោះតែ…(មានវីដេអូ)