ខ្សែភាពយន្តមនោសញ្ចេតនាគ្រួសារ និងមិត្តភក្តិរបស់ Disney “Pete’s Dragon” ដែលអ្នកមិនគួររំលង (មានវីដេអូ)

ប្រិយមិត្តអ្នកអាន ប្រហែលជាបានទស្សនាខ្សែភាពយន្តរាប់ភ្លេច ទៅហើយមែនទេ? តែមានផលិតកម្មមួយ ដែលតែងតែធ្វើអោយអ្នកទស្សនា ទទួលបាននូវអារម្មណ៍ប្លែកៗជាច្រើនកន្លងមកនោះគឺ Disney។ មិនខុសពីសព្វមួយដងទេ Disney ជាផលិតកម្មដែលល្បីល្បាញ ហើយតែងតែនាំមកនូវខ្សែភាពយន្តជាច្រើន ធ្វើអោយទស្សនិចជនមិនជិនណាយ។ រោងភាពយន្តកម្ពុជាយើង ធ្លាប់យកខ្សែភាពយន្តរបស់ផលិតកម្មដ៏ល្បីល្បាញមួយនេះ មកចាក់បញ្ចាំងជាច្រើនផងដែរ ដូចជា The Jungle Book, Finding Dory និងខ្សែភាពយន្ត ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តកម្ពុជាយើង។

នៅក្នុងខែនេះដែរ មានខ្សែភាពយន្តជាច្រើនកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត មួយក្នុងចំណោមនោះដែលអ្នកប្រហែលជាមិនចាប់អារម្មណ៍នោះគឺ “Pete’s Dragon” ដែលជារឿងរបស់ផលិតកម្ម Disney និយាយពី ដំណើរផ្សងព្រេងរបស់ក្មេងកំព្រាម្នាក់ឈ្មោះ Pete និងមិត្តសម្លាញ់របស់គេគឺ Elliott ដែលជាសត្វនាគ។ គួរបញ្ជាក់ផងដែរថា “Pete’s Dragon” នេះជាខ្សែភាពយន្ត ដែលនិយាយពីសត្វនាគតែមួយគត់ប្រចាំឆ្នាំរបស់ Disney។ ដូច្នេះមិនបាច់ចាំយូរទេ រកមើលម៉ោងចាក់បញ្ចាំងដើម្បីទស្សនាទាំងអស់គ្នា៕

ទស្សនា Trailer នៅទីនេះ ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload