តុលាការ​តៃវ៉ាន់ កាត់​ទោស​ទាហាន​បី​នាក់ ​​ច្រឡំ​បាញ់​គ្រាប់​មីស៊ីល សំដៅ​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា

 

តុលាការ​តៃវ៉ាន់ កាត់​ទោស​ទាហាន​បី​នាក់ ​​ច្រឡំ​បាញ់​គ្រាប់​មីស៊ីល សំដៅ​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា
(តៃប៉ិ)៖ នៅព្រឹកថ្ងៃចន្ទនេះ តុលាការកំពូលនៃកោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើការចោទប្រកាន់ជាផ្លូវការ ចំពោះនាយទាហានបីរូប ដែលគេជឿជាក់ថា បានធ្វើការបាញ់គ្រាប់មីស៊ីល ច្រឡំសំដៅទៅកាន់ទឹកដីចិន ដែលបានបណ្តាលឲ្យ អ្នកនេសាទតៃវ៉ាន់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ដែលត្រូវនឹងពេលដែល ទីក្រុងប៉េកាំងកំពុងតែប្រារព្ធ ពិធីសមាជបក្សប្រចាំឆ្នាំដ៏ធំបំផុតនោះ នៅឯកោះតៃវ៉ាន់វិញ ក៏បានកើតមានរឿងហេតុ ដ៏មិនគួរឲ្យកើតមាន ឡើងមួយផងដែរ នោះគឺការបាញ់មីស៊ីលច្រឡំ ចេញពីមូលដ្ឋានទ័ពជើងទឹកកោះតៃវ៉ាន់ ហើយបើតាមការពិនិត្យ មើលទិសនៃគ្រាប់មីស៊ីលនោះ គឺបានសំដៅមុខព្រួញទៅរកទឹកដីចិន។

ប្រការខាងលើនេះ ត្រូវបានកោះតៃវ៉ាន់អះអាងថា ជាកំហុសបច្ចេកទេសក្នុងពេលយោធាកំពុងហ្វឹកហ្វឺន ប៉ុណ្ណោះ ខណៈទីក្រុងប៉េកាំងបានទាមទារឲ្យ រដ្ឋាភិបាលកោះតៃវ៉ាន់ ធ្វើការបកស្រាយឲ្យ បានត្រឹមត្រូវ និងអាចទទួលយកបាន ព្រោះការបាញ់មីស៊ីលរបៀបនេះ មិនមែនជារឿងដែលអាចលេងសើចបានទេ។

សម្រាប់មីស៊ីលមួយគ្រាប់នោះ គឺត្រូវបានបាញ់ចេញពីកងនាវាជើងទឹក ជាប្រភេទមីស៊ីលប្រឆាំង យន្តហោះចម្បាំង ប៉ុន្តែវាត្រូវបានបាញ់ចេញដោយអចេតនា និងបានធ្លាក់ត្រូវទូកនេសាទតៃវ៉ាន់មួយ នៅកំពង់ផែខេត្ត Penghu។ នេះបើតាមការលើកឡើង ពីមន្ត្រីយោធាកោះតៃវ៉ាន់៕

 

ប្រភព៖ khmertalking

  • តុលាការ​តៃវ៉ាន់ កាត់​ទោស​ទាហាន​បី​នាក់ ​​ច្រឡំ​បាញ់​គ្រាប់​មីស៊ីល សំដៅ​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​កក្កដា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: