“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

ខ្សែ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​និង​បាញ់​ប្រហារ​ថ្មី​របស់​អាមេរិក​រឿង “Mechanic: Resurrection” ដែល​ជា​វគ្គ​បន្ត​ពី​រឿង “The Mechanic” ​(ចេញ​ឆ្នាំ​២០១១) អាច​រក​ចំណូល​បាន ៧,៥លាន​ដុល្លារ​សម្រាប់​ការ​បញ្ចាំង​ក្នុង​រយៈ​ពេល​៣ថ្ងៃ​ដំបូង​របស់​ខ្លួន នៅ​សហរដ្ឋអាមេរិក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៥​លើ​តារាង​ចំណូល​ភាពយន្ត Box Office។

 

“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

 

ដឹកនាំ​​ដោយ Dennis Gansel ភាពយន្ត​ថ្មី​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ជើង​ខ្លាំង​ទាំង​នៅ​ហូលីវូដ និង​អាស៊ី ដូច​ជា Jason Statham (តួ​រឿង “Expendables” និង “Fast&Furious”), Tommy Lee Jones, Jessica Alba និង​តារា​ក្បាច់​គុន​ចិន Michelle Yeoh។ ផ្ទៃ​រឿង​ក្នុង​វគ្គ​ថ្មី​នេះ​នឹង​បង្ហាញ​ពី​បេសកកម្ម​របស់​តួ​ប្រុស Arthur Bishop (សម្ដែង​ដោយ Jason Statham) ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​​ទៅ​សម្លាប់​មនុស្ស​ចំនួន​៣លើក និង​ត្រូវ​រៀប​ចំ​ឧបាយកល​យ៉ាង​ណា​ឲ្យ​ការ​សម្លាប់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ឧប្បត្តិហេតុ។

 

“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

 

កាន់​តែ​ពិសេស “Mechanic: Resurrection” នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ។ ចង់​ដឹង​សាច់​រឿង​ទាំង​មូល​មាន​ភាព​ជក់ចិត្ត​យ៉ាង​ណា​នោះ ​កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា!

 

“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

 

“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

 

“Mechanic: Resurrection” បើក​ឆាក​ភ្លាម​រក​បាន ៧,៥លាន​ដុល្លារ

 

ទស្សនា​វីដេអូ Trailer៖

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ imdb