“លួងចិត្តខ្លួនឯង” ស្តែង​ពី​ជីវិត​កម្សត់​របស់​ គឹម​ ណារ៉ុង

យុវជន​លេខ​១​ តាម​រយៈ​កម្មវិធី​ប្រលងចម្រៀង​​មួយ​របស់​ក្រុមហ៊ុន​កូកាកូឡា ប្រចាំ​ខេត្ត​ព្រៃវែង​ បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទមាន​ចំណង​ជើង​ថា “លួងចិត្តខ្លួនឯង” ដែល​ស្ដែង​ឡើង​ពី​ជីវិត​កម្សត់​រស់​នៅ​លំបាក​ និង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ជួយ​ក្រុម​គ្រួសាររបស់​លោក។

 

អ្នក​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ទោះ​បី​ជីវិត​មិន​ទាន់​មាន​ភាព​ប្រសើរ​តែ​រូប​គេ​មិន​អស់​សង្ឃឹម​ ខំ​ចិញ្ចឹម​ចិត្ត​ប្រឹង​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី និង​ដុស​ខាត់​សំឡេង​ឲ្យ​កាន់​តែ​ល្អ​។

 

“លួងចិត្តខ្លួនឯង” ស្តែង​ពី​ជីវិត​កម្សត់​របស់​ គឹម​ ណារ៉ុង

 

ណារ៉ុង បន្ថែម៖ “សម្រាប់​ការ​ប្រឡង ​គឺ​ខ្ញុំ​ចូល​តាំង​ពី​២០១៣​មក​ម្ល៉េះ​បង​ តែ​ពេល​ជាប់​ជយលាភីរួចមក ខ្ញុំ​តែលតោល​​ដែរ​នៅ​ភ្នំពេញ​ ហើយ​ក៏​គ្មាន​អ្នក​ណា​ គេ​ហៅ​ខ្ញុំ​ឡើង​ច្រៀង​ដែរ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​មក​​ច្រៀង​នៅ​ព្រៃ​វែង​វិញ ព្រោះ​ខ្ញុំ​មាន​ស្គាល់​មិត្ត​ភក្តិ​ដែល​មាន​វង្ស​តន្ត្រី​មួយ​នៅ​ទី នោះ”។

ដោយសារ​មាន​​ការ​អាណិត​អាសូរ​ ក៏​ដូ​ចជា​បាន​ដឹង​រឿង​រ៉ាវ​ បញ្ហាជីវភាព​លំបាក​របស់​ ណារ៉ុង អ្នក​និពន្ធ​ប្រចាំ​សាន់​ដេ​ម្នាក់​លោក សយ សិរីវុឌ្ឍ បាន​ជួយ​និពន្ធ​ស្នាដៃ​និពន្ធ​ថ្មី​មួយ​បទ​នេះ​ឲ្យលោក​​ តែ​ម្តង។

 

យ៉ាង​ណា​មិញ​ដើម្បី​កាន់​តែ​ច្បាស់​ពី​ទឹក​ដម​ ក៏​ដូច​សមត្ថភាព និង​ឆាក​ជីវិត​ របស់​ គឹម ណារ៉ុង​ បែប​ណា​ ស្តាប់​ការ​បកស្រាយ​ចម្រៀង​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា